Monday, February 22, 2021

ក្រសួងសុខាភិបាល បាន​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៣៥នាក់ និងជាសះស្បើយ ចំនួន២នាក់.....


រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ថា ថ្ងៃនេះ នៅកម្ពុជាបាន​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៣៥នាក់ ក្នុងនោះមាន៣១នាក់ជាករណីឆ្លងចូលសហគមន៍  ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និង៤នាក់ផ្សេងទៀត ជាអ្នកដំណើរមកពីក្រៅប្រទេស។

បើគិតត្រឹមវេលាម៉ោងស៧​ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១​កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥៦៨នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះមានអ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន ៩៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យរបស់រដ្ឋ៕


0 Reviews:

Post a Comment