Sunday, February 28, 2021

ក្មេងៗ៤នាក់ នាំគ្នាទៅលេងទឹកអូរ កុមារី អាយុ៥ឆ្នាំ លង់ស្លាប់ និងម្នាក់ទៀតកំពុងសង្រ្គោះ ​

ខេត្តបន្ទាយមានជ័យ​ ៖ កុមារី៤នាក់ បានគ្នាទៅលេងទឹកអូរ បណ្តាលអោយក្មេងស្រីអាយុ៥ឆ្នាំម្នាក់លង់ទឹកស្លាប់ និងម្នាក់ទៀត កំពុងសង្រ្គោះ នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖កុមារទាំង០៤នាក់ មាន ៖  ១,ឈ្មោះ អ៊ឹម ដាវ៉ា ន ភេទស្រី អាយុ៥ឆ្នាំ ស្លាប់នៅពេលយកទៅសង្រ្គោះនៅមណ្ឌ លសុខភាព - ២,ឈ្មោះ អ៉ឹម ដានវីន ភេទស្រី អាយុ៥ឆ្នាំ កំពុ ងយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកម៉ាឡៃ- ៣,ឈ្មោះ ភឿន នីតា ភេទស្រី អាយុ ៦ឆ្នាំ (រស់)៤,ឈ្មោះ ឌី តាវ៉ាន ភេទស្រី អាយុ៤ ឆ្នាំ(រស់)អ្នកទាំងបួនរស់នៅភូមិកោះស្នួល ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

តាមការបំភ្លឺពីឈ្មោះ ឃុត ហៀង ភេទស្រី អាយុ៦៦ឆ្នាំ ត្រូវជាយាយ  រស់នៅភូមិកោះស្នួលឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា មុនដំបូងក្មេងៗ ទាំងបួននាក់ខាងលើ កំពុងលេងនៅក្រោមដើមស្វាយចន្ទីនៅមុខផ្ទះរបស់គាត់ ក្រោយមកគាត់បានទៅដាក់ចំណីអោយសត្វមាន់ ពេលនោះគាត់បានឃើញក្មេងៗនោះ ដើរទៅខាងក្រោយផ្ទះដោយមិនបានចាប់អារម្មណ៍ថាទៅលេងទឹកអូរទេ។ លុះបានមួយសន្ទុះក្រោយមក គាត់បានស្ដាប់ឮក្មេងទាំងនោះស្រែកថាលង់ទឹក គាត់បានរត់ទៅមើល ហើយក៏បានឃើញក្មេងទាំង៤នាក់នោះកំពុងលង់ទឹកប្រាកដមែន ហើយគាត់បានចុះស្រង់ក្មេងទាំងនោះចេញពីទឹកអូរក្រោយផ្ទះប្រងវែងប្រហែល៣០ម៉ែត្រដោយគាត់ស្រងបណ្ដើរនិងស្រែកអោយអ្នកភូមិមកជួយបណ្ដើរ ពេលនោះស្រាប់តែឈ្មោះ ង៉ែត ហន ភេទប្រុស អាយុ ៤០ឆ្នាំ បានឮក៏មកជួយស្រង់ក្មេងចេញពីទឹកអូរនោះ រួចយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំទួលពង្រតែម្ដង៕



0 Reviews:

Post a Comment