Thursday, February 18, 2021

សំងំ​ក្នុង​បន្ទប់ទឹក​ផ្សារ​ទំនើបស៊ី​ធី​ម៉​ល ចាំ​វាយ​ប្លន់ លើក​ទី​១​បាន​សម្រេច លើក​ទី​២​ជាប់​ខ្នោះ....


រាជ​នី​ភ្នំពេញ ៖ ម្ដង​ហើយ​ម្ដងទៀត អំពើ​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ នៅ​ក្នុង​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល បាន​កើត​ឡើងជា​បន្ទាប់​បន្ទាប់ ប៉ុន្តែ​លើក​នេះ ជន​ដៃដល់ ត្រូវ​បាន​ចាប់ខ្លួន ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់ ។

កាលពី​ល្ងាច​ថ្ងៃ​ទី ១៧​កុម្ភៈ ឆ្នាំ​២០២១​នេះ មាន​ជនសង្ស័យ​ម្នាក់ បាន​លាក់ខ្លួន ពួន​អាត្មា​សំងំ​ចាំ​ធ្វើ​សម្មភាព​ក្នុង​បន្ទប់ទឹក ក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉​ល ហើយ​បាន​ច្របាច់​.​ក និង​វាយ​ស្ត្រី​អនាម័យ​ម្នាក់ ប្លន់​យក​ទូរស័ព្ទ​បាន​សម្រេច ប៉ុន្តែ​ក្រោយ​ធ្វើ​សកម្មភាព​បាន​សម្រេច ជនសង្ស័យ បាន​រត់គេច​ខ្លួន តែ​ត្រូវ​បាន​សន្តិសុខ​ផ្សារ តាម​ចាប់ខ្លួន​បាន​មក​វិញ​ភ្លាម​ៗ ។

សមត្ថកិច្ច​អោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​ជា​អ្នក​ធ្វើ​អនាម័យ​នៅ​ផ្សារ​ស៊ី​ធី​ម៉​ល បាន​ចូល​ក្នុង​បន្ទប់ទឹក​បត់ជើង ស្រាប់តែ​មាន​ជនសង្ស័យ​ឈ្មោះ សុខ តូ​លី អាយុ​២៧​ឆ្នាំ មុខរបរ​រត់​តុ​នៅ​ច្បារ​អំពៅ បាន​លោត​មក​ច្របាច់​.​ក និង វាយ​កណ្ដាល​មុខ​ជន​រង​គ្រោះ ប្លន់​យក​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ រួច​រត់គេច​ខ្លួន តែ​ត្រូវ​បាន​សន្តិសុខ​ផ្សារ ចាប់ខ្លួន​បាន​មក​វិញ ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ សុខ តូ​លី បាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី ០៨​មក​រា ឆ្នាំ​០២១ ខ្លួន​គេ​បាន​មក​សំងំ​ក្នុង​បន្ទប់ទឹក​ផ្សារ ចាំ​វាយ​ប្លន់​យក​ទូរស័ព្ទ​ដៃ​របស់​អ្នក​ចូល​បន្ទប់ទឹក បាន​សម្រេច​ម្ដង​ហើយ ទើប​ញ៉ាម​មក​ម្ដងទៀត ក៏​ត្រូវ​សន្តិសុខ​ផ្សារ​ចាប់​បាន​តែ​ម្ដង ។

ជនសង្ស័យ ត្រូវ​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន ដោយ​លទ្ធផល គឺ វិជ្ជមាន ជា​ជន​ញៀន​ថ្នាំ ៕

0 Reviews:

Post a Comment