Saturday, February 27, 2021

គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សម្រេចដកហូតអាជ្ញាប័ណ្ណខារ៉ាអូខេ «អាត់ជួង» នៅខណ្ឌឫស្សីកែវ ក្រោយលួចបើកកំលុងពេលរាតត្បាតជំងឺកូវីដ១៩ «ព្រឹត្តការណ៍ សហគមន៍ ២០កុម្ភៈ»....


(ភ្នំពេញ)៖
 កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានប្រើវិធានការក្ដៅក្នុងការសម្រេចដកហូតយកអាជ្ញាប័ណ្ណ និងបិទអាជីវកម្មទេសចរណ៍ ខារ៉ាអូខេ «អាត់ជួង» មួយកន្លែង ដែលត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាន។

បើតាមលោក ជា ពិសី ចំពោះវិធានការក្ដៅរបស់កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវនេះ គឺបានអនុវត្តឡើងភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាទីតាំងអាជីវកម្មទេសចរណ៍ ខារ៉ាអូខេ «អាត់ជួង» ដែលត្រូវប្រែក្លាយទៅជាភោជនីយដ្ឋានលួចបើកដំណើរការកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ (ព្រឹត្តការណ៍ សហគមន៍ ២០កុម្ភៈ) ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១០៖០០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រៅដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មទេសចរណ៍ ខារ៉ាអូខេ «អាត់ជួង» ដែលត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាននេះ, លោក ជា ពិសី បានពាំនាំការផ្ដាំផ្ញើដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់បង-ប្អូនប្រជាពលរដ្ឋ ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាល «៣ ការពារ និង៣កុំ» រួមមាន៖
*៣ ការពារ គឺត្រូវពាក់ម៉ាស, លាងដៃ, គម្លាតសង្គម, និងគម្លាតបុគ្គល (ចាប់ពី១,៥ម៉ែត្រឡើងទៅ)។
*៣កុំ គឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៉ីនត្រជាក់ច្រើនពេក, កុំទៅកន្លែងមានមនុស្សច្រើន, និងកុំប៉ះពាល់គ្នា, កុំចាប់ដៃ, កុំកៀកស្មា, កុំឱបគ្នាជាដើម៕

0 Reviews:

Post a Comment