Monday, February 15, 2021

​ស្រវឹងស្រា ហើយ​បើករថយន្ត​បុក​គេស្លាប់ គេចខ្លួន​ពី​កន្លែង​កើតហេតុ តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ឃាត់ខ្លួន​បានវិញ.....


ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ តាម​ដងផ្លូវ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​ជន​ស្រវឹងស្រា ហើយ​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក់ lexus RX300 បើក​លឿន​ដូច​ហោះ​ទៅ​បុក​ជន​រង​គ្រោះ​ទាំង​កម្រោល បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅ​និង​កន្លែង រួច​ជន​បង្ក​បើករថយន្ត​គេចខ្លួន​ពី​កន្លែង​កើតហេតុ ក៏​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​ឃាត់ខ្លួន​បាន​ឲ្យ​មក​ទទួលខុសត្រូវ​នៅ​មុខ​ច្បាប់ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែកុម្ភៈ​ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១៦D ស្ថិត​ក្នុងភូមិ ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ​ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។

សមត្ថកិច្ច​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C125 ឆ្នាំ​2016 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ស្វាយ​រៀង 1 L.8013 លេខ​តួ​.​ម៉ាស៊ីន ៩៦០១១៤៩ បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​មក​ត្បូង បើកបរ​ដោយ​ឈ្មោះ ទិ​ត សាប៊ូ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ត្រាច ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ត្រូវ​រថយន្ត​ម៉ាក lexus RX ៣០០ ពណ៌​ស កាំ​ម៉ៃ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 2B1312 បើកបរ​រថយន្ត​ដោយ​ឈ្មោះ ហែ​ន​.​នឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុស្ស​ឃុំ​មេស​ថ្ង​ក ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា យ៉ាង​លឿន​ក៏​រេ​ចង្កូត​មក​បុក​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។

ក្រោយ​ពី​បង្កហេតុ​ជន​បង្ក​បាន​បើករថយន្ត​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្ត និង​អ្នកបើកបរ ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នកបើកបរ​នឹង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ឃុំ​ខ្សែ​ត្រ ដើម្បី​សាកសួរ​ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ផ្លុំ​ជាតិ​អាកុល​ឃើញ មាន​០,៨៥៥mg/L.​។

សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​ម៉ូតូ​ខូច​ធ្ងន់​រថយន្ត​ខូច​ស្រាល មូលហេតុ​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​បើកបរ​រថយន្ត​ដោយ​ប្រើ​ល្បឿន​លឿន​មិន​ប្រកាន់​ស្ដាំ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ៕ 

0 Reviews:

Post a Comment