Sunday, February 21, 2021

មនុស្សចំនួន៧៦នាក់ ជាអ្នកធ្វើការនៅKTV ឡូហ្សិច២ ក្រុងតាខ្មៅ ត្រូវបានបញ្ជូនទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័ក, អភិបាលខេត្ត បញ្ជាមន្ដ្រីបន្ដស្វែករកអ្នកពាក់ព័ន្ធ....


(កណ្ដាល)៖ លោកគង់ សោភណ្ឌ័ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា នៅក្នុងភោជនីដ្ឋាននិងKTV ឡូហ្សិច២​មា​នអ្នកធ្វើការ ដែលពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ចំនួន៧៣នាក់ និងបាននាំទៅធ្វើតេស្តរកសំណាក និងធ្វើចត្តាឡីស័ក នៅសាលារៀនព្រែកតាពៅ សង្កាត់ដេីមមាន ក្រុងតាខ្មៅ

នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក គង់ សោភណ្ឌ័ បានអះអាងថា រហូតមកដល់ពេលនេះ កម្លាំងគ​ណៈបញ្ជាឯកភាពខេត្ត សហការជាមួយមន្ដ្រីសុខាភិបាល បាននិងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពា​ក់​ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កផងដែរ។ លោក គង់សោ ភណ្ឌ័ បានលើកឡើងថា ការចាត់វិធានការការពារជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍​២០​កុម្ភៈ របស់រដ្ឋបាលខេត្ត បានប្រជុំគណ:បញ្ជាការឯកភាព ដើម្បីដាក់ផែនការអនុវត្តន៍ ដើម្បីទប់ស្កាត់ការរីករាល​ដាល នៃជំងឺកូវីដ-១៩និង បានចុះផ្សព្វផ្សាយ ពីវិធានការការពារជំងឺកូវីដ-១៩ តាមប្រសាសន៍ដឹកនាំរបស់ សម្តេ​ច​​តេជោនាយករដ្ឋមន្ត្រី ជូនទៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមទីផ្សារ សាលារៀន វិស័យឯកជន ទីតាំងប្រជុំជនជាដើម បានចាត់វិធានការតាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភ: ដើម្បីយកទៅធ្វើសំណា​ក​ និងចត្តាឡីស័ក៕





















0 Reviews:

Post a Comment