Monday, February 22, 2021

Update៖ យុវជនមួយក្រុមចូលកាប់ជនរងគ្រោះដល់ក្នុងផ្ទះបណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ....


(ភ្នំពេញ)៖ មានករណីហិង្សាមួយដោយយុវជនមួយក្រុមមានគ្នា៦នាក់ដកកាំបិតនិងដាវចូលកាប់យុវជនមួយក្រុមទៀតដែលកំពុងអង្គុយផឹកសុីក្នុងផ្ទះ បណ្ដាលអោយយុវជនម្នាក់ស្លាប់និង ២នាក់ទៀតរងរបួសធ្ងន់ នៅវេលាម៉ោង ២២នឹង០០ នាទី ថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ ២០២១នៅចំណុចផ្លូវលំ ក្រុម ១៩ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះទី១មានឈ្មោះ សែម ហេង (របួសធ្ងន់)ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបររត់តុ មានទីលំនៅបច្ចុប្បន្នភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ជនរងគ្រោះទី២ ឈ្មោះ ចឹប ចាន់ឌីន (របួសស្រាល)ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើការក្នុងហាងអ៊ីនធឺណិត មានទីលំនៅបច្ចុប្បន្នភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។និងទី៣ ឈ្មោះ លី តុ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ)ភេទប្រុសអាយុ ២២ ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅបច្ចុប្បន្នភូមិស្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង សពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រហូតដល់វេលាម៉ោង២៣នឹង៤០នាទីថ្ងៃខែឆ្នាំដដែលនៅចំណុចរោងកម្មករស្នាក់នៅរបស់បុរីភ្នំពេញផាក ជាប់ផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ ខណ្ឌជ្រោយចង្វា បានសហការណ៏ជាមួយកម្លាំង អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការចាប់បានជនសង្ស័យចំនួន ៣នាក់ក្នុងចំនោមបក្សពួកចំនួន៦នាក់ដែលធ្វើសកម្មភាពវាយកាប់គ្នា។
ជនសង្ស័យដែលឃាត់ខ្លួនបាន៣នាក់ មានឈ្មោះទី១ រុន សុភ័ក្រ (ជនដៃដល់) ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរជាសំណង់ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ទី២ ឈ្មោះ ពេជ្រ បុី (ជនដៃដល់)ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិតាយេក ឃុំតាយេក ស្រុកដំដែក ខេត្តសៀមរាប។និងទី៣ ឈ្មោះ វាន់ ឌឿន (សង្ស័យពាក់ព័ន្ធ)ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិខ្ជាយ ឃុំតំបែ៑លស្រុកតំបែ៑ល ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានរកឃើញវត្ថុតាងចាប់យកបានរួមមាន១ ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខ ម៉ូតូហុងដាសង់ប៊ិច ៊ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BW.5444
ដាវចំនួន១ដើម និងទូរស័ព្ទចំនួន២គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំណែកបក្សពួក៤នាក់ទៀតដែលរត់គេចខ្លួនមានមានឈ្មោះ
១ ឈ្មោះ រ៉ា ភេទប្រុស
២ ឈ្មោះ មិត្ត ហៅអាបង ភេទប្រុស
៣ ឈ្មោះ រិទ្ធ ភេទប្រុស
៤ ឈ្មោះ ក្រឹម ភេទប្រុស
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើដែលកំពុងរត់គេច គឺកម្លាំងសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនបន្តទៀតដើម្បីនាំខ្លួនមកផ្ដន្ទាទោសតាមច្បាប់។










0 Reviews:

Post a Comment