Friday, March 19, 2021

បុរស​២​នាក់​បើករថយន្ត​ព្រូស​ក្នុង​ល្បឿន​លឿន បុក​គូទ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​ម្ខាង បណ្ដាលឱ្យ​បុរស​ទាំង​២​នាក់​រង​របួស.....


រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បើករថយន្ត​ព្រូស​ក្នុង​ល្បឿន​លឿន ក៏​ទៅ​បុក​គូទ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​មួយ​គ្រឿង បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​ម្ខាង ធ្វើ​ឱ្យ​បុរស​ទាំង​២​នាក់​រង​របួស ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​ជា​សុ​ផា​រ៉ា នៅ​ចំណុច​មុខក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គេ​បានឃើញ​បុរស​២​នាក់​បើករថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក TOYOTA ព្រូស ស៊េរី​២០១០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA0495 បើកបរ​តាម​បណ្តោយ​ផ្លូវ​ជា​សុ​ផា​រ៉ា ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ដោយសារ​តែ​រថយន្ត​បង្ក​បើក​ក្នុង​ស្ថានភាព​ល្បឿន គឺ​ល្បឿន​លឿន​ដូច​ហោះ រួច​ហើយ​មិន​បាន​ប្រុង​ប្រយ័ត្ន​នោះ​ទេ ក៏​ជិះ​ទៅ​បុក​គូទ​រថយន្ត​កូរ៉េ​ដឹក​ទឹក​ក​ពីក្រោយ បណ្តាល​អោយ​ខ្ទាត​រថយន្ត​កូរ៉េ​បោក​ផ្ទប់​នឹង​ទ្រូងផ្លូវ ហើយ​ដាច់​កន្ទុយ​ពីក្រោយ​ខូចខាត​យ៉ាងដំណំ ។

ចំណែកឯ​រថយន្ត TOYOTA ព្រូស​វិញ គឺ​ខ្ទាត​អូស​ជាង​២០​ទៅ​៣០​ម៉ែត្រ​ផង​ដែរ បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ និង​ខ្ទេច​អស់​មួយ​ចំហៀង​ខាងឆ្វេង​ចំ​ទ្វារ​ខាងក្រោយ របួស​២​នាក់​ទាំង​តៃកុង​រថយន្ត និង​អ្នកបើកបរ​។

ភ្លាម​ៗ​នោះ​ដែរ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ រួច​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ជន​រង​គ្រោះ​​យក​ទៅ​ព្យាបាល​បាត់​ទៅ ។ ក្រោយ​ពេល​កើតហេតុ​នេះ រថយន្ត​ភាគី​ទាំង​សងខាង​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

0 Reviews:

Post a Comment