Wednesday, March 31, 2021

អ្នកជំងឺមានវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលជាពលរដ្ឋខ្មែរ បានស្លាប់

 

អ្នកជំងឺមានវិជ្ជមានកូវីដ១៩ម្នាក់ទៀត ដែលជាពលរដ្ឋខ្មែរ បានស្លាប់បាត់បង់ជីវិត នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ ខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេ ទ្យរុស្ស៉ី)។ នេះបើតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ និងអា ជ្ញាធររាជធានីភ្នំពេញ។


អ្នកជំងឺដែលទទួលមរណភាពថ្មីនេះ ភេទស្រី អាយុ៥៦ឆ្នាំ រស់ នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្លាប់នៅវេលាម៉ោង១០៖៣៧នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០១ បន្ទា ប់ពីរកឃើញមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅ។

0 Reviews:

Post a Comment