Sunday, March 14, 2021

ឪពុកចុងចាប់បង្ខំរំលោភកូនចុងតូចៗ២នាក់ បានសម្រេចជាច្រើនលើក ទម្រាំបែកការដល់ម្ដាយមីង!

(រតនគិរី)៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនទៅតុលា ការ បន្ទាប់ពីរូបគេបានចាប់បង្ខំរំលោភ សេពសន្ថវៈ លើ កុមារី ជាកូនចុងចំនួន២នាក់ បានសន្រេចជាច្រើនលើក!។ការឃាត់ខ្លួននេះបានធ្វើឡើង នៅ​ស្រុកលំផាត់ ខេត្តរតនគិរី កាល ពីវេលា​ម៉ោង​១៦​.០០ នាទី​ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០២១​។ជនសង្ស័យឈ្មោះ សាន សុឃីម ប្រុសអាយុ៣៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅសង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ 


ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូន!ទី១៖ ឈ្មោះ ថ.ហ អាយុ០៩ឆ្នាំជនជាតិខ្មែរ(បង) ។ 

ទី២៖ ឈ្មោះ ថ.សរ អាយុ០៨ឆ្នាំមានទីលំនៅជាមួជនសង្ស័យ !(ប្អូន)។លោកវរៈសេនីយ៍ត្រី សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កា ត់កាចាញ បានប្រាប់អ្នកព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ថា៖ នៅមុនពេលកើតហេតុជនសង្ស័យនិងប្រពន្ធ បានទៅស៊ីឈ្នួលដកដំឡូងឱ្យគេ នៅស្រុកលំផាត់ កន្លែងឃាត់ខ្លួនខាងលើ ហើយក៏បានឲ្យម្ដាយមីង នាំកុមារីទាំង២នាក់ មកផ្ទះមុន..!។


គ្រាដែលមកផ្ទះម្ដាយមីង.ឃើញកុមារីទាំង២ មានសភាពភ័យ ៗ.ស្លេកស្លាំង.ម្ដាយមីងក៏សួរទៅកាន់ក្មេងទាំងពីរ តែវាមិនប្រាប់ឡើយ (ព្រោះរងការគំរាមពីឪពុកចុង)។លុះម្ដាយមីងជំរិតសួរខ្លាំ ងៗទើបក្មេងទាំង២នាក់ប្រាប់ថា៖«ឪពុកចុងបានចាប់បង្ខំរំលោ ភពួកគេបានសម្រេចជាច្រើនលើកច្រើនសារ.ប្រមាណជា១០ ដងមកហើយ» ដោយគំរាមមិនអោយប្រាប់ម្ដាយ ឬប្រាប់អ្នកណាជាដាច់ខាត! ។


ក្មេងរងគ្រោះបន្តថា៖ជារៀងរាល់លើក គឺឪពុកចុងតែងតែចាប់ពួកនាង បង្ខំរំលោភនៅផ្ទះ និងកន្លែងស៊ីឈ្នួលដកដំឡូង។«ខ ណៈពេលចាប់រំលោភម្ដងៗ ពួកនាងតែងតែរើបម្រាស់ជាខ្លាំង ប៉ុន្តែទោះបីជា ខំប្រឹងរើយ៉ាងណា ក៍គេចមិនផុតពីក្រញ៉ាំបីសាចតណ្ហាក្រាស់របស់ឪពុកចុងដែរ»។

ជាហេតុនាំឱ្យជនសង្ស័យបន្តចាប់រំលោភ ពួកគេបានសម្រេចជា បន្តបន្ទាប់! ពេលដែលម្ដាយកុមារីទាំង២នាក់ ឃ្លាតឆ្ងាយពួកគេ ឬមិននៅផ្ទះជាដើម..!។ 


បន្ទាប់ពីដឹងថា៖ ឪពុកចុងរំលោភក្មួយស្រីបែបនេះ ម្ដាយមីងក៏ទូរស័ព្ទរាយការណ៍ មកលោកនាយប៉ុស្ដិ៍កាចាញ ។

ហើយលោកនាយប៉ុស្ដិ៍ ក៏ឲ្យនាំក្មេងមកប៉ុស្ដិ៍ ដើម្បីសួរនាំ និងឲ្យពេទ្យពិនិត្យ ឃើញថា៖ កុមារីទាំង២នាក់ ពិតជាត្រូវគេរំលោភពិ តប្រាកដមែន!។ ក្រោយមកសមត្ថកិច្ចក៍ស្រាវជ្រាវឈានដល់ឃាត់ខ្លួនបុរសជាឪពុកចុង ដែលកំពុងនៅជាមួយម្ដាយក្មេងស្រីរងគ្រោះឯស្រុកលំផាត់ តែម្ដងទៅ។


បច្ចុប្បន្ន៖ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួ ញដូរមនុស្ស និងការពារអនិតិជនខេត្តរតនគិរីកសាងសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត!៕




0 Reviews:

Post a Comment