Saturday, March 27, 2021

លោកគ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និង សួត ម្នាក់បានព្យាយាមតថ្លៃជាមួយយមរាជ ដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី ត្រឡប់មកវិញ


លោកគ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និង សួត វ៉ា ម៉េង បានបញ្ចេញសំណេររំជួលចិត្តមួយដែលលោកគ្រូបានប្រាប់ថា បានព្យាយាមតថ្លៃជាមួយយមរាជដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និងអ្នកជំងឺជាច្រើនទៀត។ លោកគ្រូ វ៉ា ម៉េង បានរៀបរាប់ ថា៖

ខ្ញុំបាទនិងក្រុមការងារក្នុងមន្ទីពេទ្យមិត្ភភាពខ្មែរសូវៀតបានព្យាយាមតថ្លៃជាមួយយមរាជដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និង អ្នកជម្ងឺជាច្រើនដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដែល ប្រើម៉ាស៊ីនជំនួយអុកស៊ីសែនដើម្បីជួយដល់ការដកដង្ហើមរបស់គាត់ និង បានយកជីវិតរបស់គាត់ពីមជ្ចុរាជហើយក្រុមគ្រូពេទ្យនៅទីនេះបានព្ យាយាមអស់ពីលទ្ធភាពហើយ។ ហើយស្ថានភាពរបស់លោកគ្រូអឹម សុភី ក៏បានល្អប្រសើរច្រើនហើយចំពោះមុខ។ ក្រុមការងាររបស់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក៏ជូនពរអោយលោកពូបានជាសាសន៏ស្បើយក្នុងពេលឆាប់ៗ។

អ្វីដែលយើងត្រូវធ្វើយើងបានធ្វើអស់ហើយ សង្ឃឹមថាទេវតានឹងតាមថែរក្សារអ្នកជម្ងឺទាំងបានឆ្លងផុតពីសោទនាកម្មមួយនេះ។ អ្នកជម្ងឺនៅតែបន្តស្លាប់រីឯគ្រូពេទ្យនៅតែបន្តខិតខំអោយអស់ពីលទ្ធភាពក្នុងការតថ្លៃជាមួយនិងយមរាជដើម្បីយកជីវិតពួកគាត់ជូនទៅគ្រួសាររបស់អ្នកជម្ងឺ។ ការបែកបាក់និងបាត់បង់សមាជិកគ្រួសារមួយដែលមិនអាចសូម្បីតែឃើ ញមុខជាលើកចុងក្រោយ និង នៅក្បែរដើម្បីបានប៉ះមុខសព្វមុនពេល បូព៍ជាសព្វ ពិតជាពិបាកទទួលយកណាស់ រីឯសាកសព្វក៏មិនអាចប ញ្ជូនទៅស្រុកកំណើត។ អារម្មណ៍មួយនេះខ្ញុំសង្ឃឹមថាបងប្អូនពិតជាមិនចង់ស្គាល់ឡើយ ដូច្នេះសូមបងប្អូនមេត្តាគោរពនូវគោលការណ៍របស់ថ្នា ក់ដឹកនាំ ដែលមាន ៣កុំ និង៣ការពារអោយបានឃ្ជាប់ឃ្ជួន។

ខ្ញុំបាទ គ្រូពេទ្យ វ៉ា ម៉េង ព្រមទាំងក្រុមគ្រូពេទ្យនៃមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត លើកដៃប្រណមបួងសួងដល់ទេវតាតាមថែរក្សារប្រជាជនកម្ពុជា និង មនុស្សជាតិទាំងឡាយបានឆ្លងផុតសោទ៍នាទកម្មមួយនេះ ហើយក៏សង្ឃឹមថាគ្រោកាចមួយនេះនឹងឆាប់រលត់ទៅវិញ៕

 

0 Reviews:

Post a Comment