Tuesday, March 23, 2021

អភិបាលខណ្ឌពោធិ៍សែនជ័យ នាំយកថវិកាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្តិត ជូនគ្រួសារសពលោក ស្តើង ជា ដែលទទួលមរណភាពដោយជំងឺកូវីដ១៩....


(ភ្នំពេញ)៖
 លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោកអភិបាលរង មន្រ្តីរាជការសាលាខណ្ឌ និងលោកស្រី ចៅសង្កាត់កាកាបទី១ កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០១ បាននាំយកថវិការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន៥លានរៀល សំភារៈមួយចំនួន ព្រមទាំងថវិការរបស់រដ្ឋបាលខណ្ឌ ១លាន និងសង្កាត់កាកាបទី១ ចំនួន២០ម៉ឺនរៀល អង្ករ១៥០គីឡូ និងសំភារៈមួយចំនួនទៀត ជូនដល់គ្រួសារលោក ស្តើង ជា អាយុ៧៥ឆ្នាំ ដែលបានទទួលមរណភាពដោយសារជំងឺ COVID-19 កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បាននាំនូវការផ្តាំផ្ញើការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជូនក្រុមគ្រួសារសព។

គួរជម្រាបថា រហូតដល់មកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៥នាក់ហើយបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩

* ទី១៖ បុរសជនជាតិខ្មែរ ឈ្មោះ ឡៅ វណ្ណា មន្រ្តីនគរបាលនៅនាយកដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន មន្រ្តីនគរបាលនៅនាយកដ្ឋានអក្សរសម្ងាត់ ក្រសួងមហាផ្ទៃ អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
* ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា វេជ្ជបណ្ឌិតចូលនិវត្តន៍ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
* ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

0 Reviews:

Post a Comment