Monday, March 29, 2021

ផ្អើលដល់លោកអភិបាលខណ្ឌនិងលោកអធិការខ័ណ្ឌដឹកនាំកម្លាំងចម្រុះជាច្រើនចូលក្នុងសាលាជាតិគ្រប់

ភ្នំពេញះ ផ្អើលដល់ថ្នាក់លោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌ ដឹកនាំកម្លាំងជាច្រើននាក់ចូលក្នុងបរិវេណសកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោយទទួលបានទូរសព្ទពីមន្ត្រីម្នាក់ក្នុងជួរក្រសួងអប់រំតេមកប្រាប់ថាមានករណី ស្រីប្រកាន់ប្រុសប្រកែក កំពុងតែបង្កការភ្ញាក់ផ្អើលក្នុងបរិវេណសាលា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 16ះ30 នាទីល្ងាចថ្ងៃទី 29 ខែមីនាឆ្នាំ 2021នៅចំណុចសកលវិទ្យាល័យជាតិគ្រប់គ្រងស្ថិតនៅក្នុងសង្កាត់វត្តភ្នំខ័ណ្ឌដូនពេញរាជធានីភ្នំពេញ។

យោងតាមប្រភព(សុំមិនបញ្ចេញឈ្មោះ)បានបង្ហើបប្រាប់ឲ្យដឹងថា មានស្ត្រីម្នាក់មុខរបរជាបេឡារបស់សកលវិទ្យាល័យជាតិគ្រប់គ្រង និងភាគីខាងប្រុសជាអ្នកនៅខាងក្រៅដែលមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ។

ក្នុងករណីនេះដែរយើងសង្កេតឃើញថា​ មានវត្តមានលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌដូនពេញ ដឹកនាំកម្លាំងជាច្រើននាក់ ចូលក្នុងបរិវេណសាលា មួយសន្ទុះក្រោយមកក៏ឃើញកម្លាំងសមត្ថកិច្ចម្នាក់ថយរថយន្តចូលទៅក្នុងជិតហ្នឹងសាលា នាំខ្លួនបុរសដែលមានទំនាក់ទំនងជាមួយនឹងស្ត្រីដែលកាន់បេឡារបស់សកលវិទ្យាល័យជាតិគ្រប់គ្រងនោះចូលក្នុងថយន្តទៅអធិការខណ្ឌដើម្បីសួរនាំបន្តនិងចាត់ការទៅតាមនីតិវិធីច្បាប់។


0 Reviews:

Post a Comment