Friday, March 5, 2021

សន្តិសុខ​ដែល​ជម្លៀស​ចិន​ចេញ​ពី​សណ្ឋាគារ​សុខា​ ត្រូវ​ប​ញ្ចូ​ន​ទៅ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ......


រាជធានី​ភ្នំពេញ ៖ សន្តិសុខ​នៅ​សណ្ឋាគារ​សុខា ដែល​បាន​លួចលាក់​ជម្លៀស​ជនជាតិ​ចិន​ស្រី​ៗ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័​ក្ត ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ផ្ទុះ​ឡើង​នូវ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ជា​លើក​ទី​៣ នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ធ្វើការ​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មិ​នា ឆ្នាំ​២០២១​នេះ​ហើយ ដើម្បី​មាន​វិធាន​ការ​ផ្លូវច្បាប់ ក្រោយ​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​។

ជនសង្ស័យ​មានឈ្មោះ រ៉ែ​ន សុធា​រ៉ា ភេទ​ប្រុស អាយុ​៣៨ មុខរបរ​សន្តិសុខ​សណ្ឋាគារ​សុខា មាន​អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន ផ្ទះ​ជួល​ផ្លូវ​កែវ​ចិន្តា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។ សូម​បញ្ជាក់​ថា ជនសង្ស័យ​រូប​នេះ ត្រូវ​បាន ក្រុម​គ្រូពេទ្យ ប​ញ្ចូ​ន​ខ្លួន​ទៅ មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​១៤​ថ្ងៃ ក្រោយ​បុរស​រូប​នេះ បាន​ប៉ះពាល់​ដោយ​ប្រយោល​ជា​មួយ​ជនជាតិ​ចិន ដែល​រូបគេ​បាន​លួចលាក់​ជម្លៀស​អោយ​ចេញពី​ទីតាំង​ច​ត្តា​ឡី​ស័​ក្ត នៅ​សណ្ឋាគារ​សុខា ភ្នំពេញ ។ ក្រោយ​លទ្ធផល​១៤​ថ្ងៃ ឃើញ​ថា​រូបគេ អវិជ្ជមាន​កូ​វី​ដ​១៩ ក៏ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់ អនុគណ​:​ក​ម្មា​ការ ស្រាវជ្រាវ និង​តាមដាន​បុគ្គល ស​ង្ស​យ័​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ដែល​មាន​ទីបញ្ជាការ​ស្ថិត​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​បន្ត​និ​តិ​វិធី​តែ​ម្តង ។ សូម​បញ្ជាក់​ថា​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ កន្លង​ទៅ សន្តិសុខ​២​នាក់ នៅ​សណ្ឋាគារ​សុខា បាន​ជួ​យស​ម្រ​ល​សម្រួល​ឲ្យ​មានការ​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក នូវ​ជនជាតិ​ចិន ៤ នាក់ ដែល​ក្រោយមក​ស្ត្រីជន​ជាតិចិន​នោះ ត្រូវ​បាន​រក​ឃើញ​មាន​កូ​វិ​ដ ១៩ ដែល​នាំ​​ឲ្យ​កើត​មាន​ព្រឹត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ជាង ៤០០ នាក់​គិត​ត្រឹម​ថ្ងៃ​ទី ៥ ខែមីនា​នេះ ។ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​អះអាង​ថា សន្តិសុខ​រូប​នេះ​ប្រឈម​នឹង​ការ​ពិន័យ ខណៈ​អ្នកជំនាញ​ច្បាប់​និង​មន្ត្រី​ជំនាញ​នៃ​ក្រសួងសុខា​ភិបាល កំពុង​ពិភាក្សា​និង​វាយតម្លៃ​លើ​ទោសទណ្ឌ​តាម​អនុក្រឹត្យ​ថ្មី​របស់​រដ្ឋាភិបាល (​មួយ​គុណ​នឹង​ប្រាំ​) ៕


0 Reviews:

Post a Comment