Sunday, March 7, 2021

មកស្គាល់ពីសមត្ថភាពដ៏អស្ចារ្យកូនប្រុសច្បងលោកឧត្តមសេនី យ៍ឯក រ័ត្ន ស្រ៊ាង..

ភ្នំពេញៈ វរសេនីយ៍ឯក សៀ ទីន កូនប្រុសច្បងលោកឧត្តមសេ នី យ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្ រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលឱកាសសិក្សា និងបានបញ្ចប់ការសិក្សារបស់ខ្លួន លើមុខជំនាញជាច្រើនជាបន្តបន្ទាប់ រួមមាន បរិញ្ញាបត្រធុរៈកិច្ច គ្រប់គ្រងយោធា ពីសាលាបណ្ឌិតសភាយោធា ប្រទេសអូស្រ្តាលី បរិញ្ញាបត្រជាន់ ខ្ពស់ផ្នែកគោលនយោបាយសាធារណៈនិងអភិ បាលកិច្ចពីប្រទេ សអូស្ត្រាលី ហើយថ្មីៗនេះទើបតែបញ្ចប់វគ្គប ញ្ជាការសេនាធិការ ពីប្រទេសសិង្ហបុរី និងបានយកយុទ្ឋសាស្រ្តថ្មីៗ មកអភិវឌ្ឍអង្គ ភាពរបស់ខ្លួន ស្របតាមការរីកចម្រើនរប ស់ប្រទេសជាតិ។


ជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់ កើតក្នុងត្រកូលគ្រួសារមន្ត្រីរាជការធម្មតា យុវជន សៀ ទីន បានចាប់យកអាជីពជាក ង រាជអាវុធហត្ថ ដោយសារកាលនៅក្មេងរូបលោកបានឃើញឪពុកស្លៀកឯកសណ្ឋានកងរាជអាវុធហត្ថ ក៏ធ្វើឲ្យខ្លួនមានចិត្តស្រឡា ញ់ចង់ក្លាយជាមន្ត្រីអាវុធហត្ថដូចឪពុក និងដោយសារខ្លួន បានចាប់កំណើតក្នុងសម័យប្រទេសជាតិកំពុងជួបប្រទះបញ្ហាសង្គ្រា មស៊ីវិល រឹតតែជម្រុញឲ្យខ្លួនមានចិត្តស្រឡាញ់អា ជីព ជាកងក ម្លាំងប្រដាប់អាវុធ ដែលអាចចូលរួមស្វែងរក ក្ដីសុខ សន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា។តាំងពីពេលនោះលោក ក៏សម្រេចចិត្តប្តេជ្ញាថានឹងចាប់យកជំនាញកងរា ជអាវុធហត្ថនេះឲ្យបាន រហូតសម្រេ ចបំណងដូចសព្វថ្ងៃនេះ។


និយាយអំពីប្រវត្តិរបស់លោកវរសេនីយ៍ឯក សៀ ទីន គឺនៅឆ្នាំ២ ០០៨ លោកបានចូលបម្រើការងារនៅកងរាជអាវុធហត្ថ ហើយនៅឆ្នាំ២០០៩ លោកបានចូលសិក្សានៅសាកលវិទ្យាល័ យការ ពារជាតិ។ នៅក្នុងវគ្គនោះ លោកបានដាក់ពាក្យប្រឡងទៅសិក្សានៅ នៅសាលាបណ្ឌិតសភាយោធា ប្រទេសអូស្ត្រាលីរយៈពេល ៤ឆ្នាំ។


ក្រៅអំពីការសិក្សាទ្រឹស្ដីនៅសាលា លោកក៏ដូចជាសិក្ខាកាមដ៏ទៃ គឺតម្រូវអោយចុះអនុវត្តផ្ទាល់តាមរយៈការធ្វើសមយុទ្ធនានា ដែលសាលាបានរៀបចំឡើងអោយដូចនឹងសង្គ្រាមជាក់ស្ដែង ដោយឆ្លងកាត់គ្រប់ឧបសគ្គ បូករួមនឹងស្ថានភាពអាកាសធាតុ ត្រជាក់ខ្លាំង ឬក្ដៅខ្លាំង គឺសិក្ខាកាមគ្រប់រូបតម្រូវអោយបន្តសមយុទ្ធនោះរហូតដល់ចប់ តែជាក់ស្ដែង សិស្សខ្លះត្រូវបានបញ្ឈប់ ដោយសារកាយសម្បទាពួកគាត់ទ្រាំទ្រពុំរួចក្នុងការហ្វឹកហាត់សមយុទ្ធទាំង នោះ។ ដោយឡែកចំពោះលោក វរសេនីយ៍ឯក សៀ ទីន ដោយ មានការប្ដេជ្ញាចិត្ត តស៊ូមោះមុត និងដោយខ្លួនជាតំណាងប្រទេសកម្ពុជា ក្នុងវគ្គសិក្សា បានជម្រុញអោយរូបលោកតស៊ូជំនះ មិនបោះបង់ចោលក្ដីស្រម៉ៃរបស់ខ្លួន រហូតទទួលបានជោគជ័យដោ យបានបញ្ចប់ការសិ ក្សា នៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី និងជាបន្តបន្ទាប់ ឈានទៅដល់ការបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងប្រទេសអូស្ ត្រាលី ក៏ដូចជាវគ្គបញ្ជាការសេនាធិការ នៅក្នុងប្រទេ សសឹង្ហបុរី ព្រមទាំងបានយកចំណេះជំនាញដែលខ្លួនបានរៀន យកមកចូលរួម អភិវឌ្ឍន៍អង្គភាព អភិវឌ្ឍប្រទេសជាតិ និងការ ពារសុខសន្តិភាពជូនប្រជាពលរដ្ឋ ក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ៕






0 Reviews:

Post a Comment