Thursday, March 18, 2021

បុរស​ម្នាក់​បាន​ស្លាប់ភ្លាម​ៗ​ បន្ទាប់​យក​អង្រឹង​ទៅ​ចង​ដេក​ប៉ះ​ចំ​បង្គោល​ពុក​ផុយដែល​គេ​ទុក​យូរ​ជាប់​និង​ខ្ទម​ក្បែ​រ​មាត់ទន្លេ....


ខេត្តស្ទឹងត្រែង ​៖ ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​បន្ទាប់​យក​អង្រឹង​ទៅ​ចង​ដេក​ប៉ះ​ចំ​បង្គោល​ពុក​ផុយដែល​គេ​ទុក​យូរ​ជាប់​និង​ខ្ទម​ក្បែ​រ​មាត់ទន្លេ នៅ​ចំណុច​ភូមិ​សេ​សាន ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២១​។ តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឲ្យ​ដឹងថា​ ជន​រង​គ្រោះ​ឈ្មោះ ម៉​ង ថាវ ​អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ា​រ៉ា​ច ឃុំ​ប៉ា​អរ ស្រុក​អូរ​ជុំ ខេត្ត​រតន​:​គី​រី បាន​មក​លេង​បងប្អូន​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

ប្រភព​ដដែល​បន្ត​ថា គាត់​បាន​យក​អង្រឹង​ក្រណាត់​នីឡុង​ពណ៌​ខៀវ ទៅ​ចង​ដេក​លេង​នៅ​ក្បែ​ខ្ទម​ជាប់មាត់ទន្លេ បំណង​ស្រូប​យក​ខ្យល់អាកាស ដោយ​គាត់​ចង​មិន​បាន​ពិនិត្យ​ ឬ​សួ​នាំ​ពី​ម្ចាស់ផ្ទះ​ជា​មុន ហើយក៏​មិន​បានដឹង​ថា ​បង្គោល​នោះ​ពុក​ផុយ​ឡើយ ទើប​ធ្វើ​ឲ្យ​បាក់​ធ្លាក់​សង្កត់ពីលើ បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្តង​។

ក្រោយ​ការ​ពិនិត្យ​និង​កោសល្យវិច័យ​មក សមត្ថកិច្ច​ក៏​បាន​ប្រគល់​សាកសព​អោយទៅ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ក្នុង​នោះ​ផង​ដែរ​ក្នុង​នាម​គណៈ​បញ្ចា​ការ​ឯកភាព​ស្រុក​សេ​សាន ក៏​បាន​ចូលរួម​រំលែក​ទុ​ក្ទ និង​នាំ​បច្ច័យ​តាម​សទ្ធា​របស់​ក្រុមការងារ​ស្រុក បាន​ប្រគល់​ជូន​គ្រួសារ​សព​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​ផង​ដែរ។

0 Reviews:

Post a Comment