Tuesday, March 23, 2021

រថយន្តម៉ាស្ដាបុករថយន្តហុីណូពីក្រោយនៅលើស្ពាន មិត្តភាពកម្ពុជាជប៉ុនរងការខូចខាតយ៉ាងដំណំ


ភ្នំពេញ ៖ បើកបរខ្វះការប្រុងប្រយ័ត្នទើបបង្កជាគ្រោះថ្នាក់ចរាចរណ៍ដោ យរថយន្តម៉ាស់ស្ដាបុករថយន្តហុីណក្រុមហ៊ុនទឹកសុទ្ធឱរ៉ាល់ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំតែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០២១ ស្ថិតត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជាជប៉ុន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើ តហេតុគេបានឃើញរថយន្តដឹកទឹកសុទ្ធមួយគ្រឿង ពណ៌ស ពាក្យស្លា កលេខ ភ្នំពេញ2BD-2136 បើកបរដោយបុរសម្នាក់មានគ្នាពីរនាក់ទៀត លើស្ពានមិត្តភាពកម្ពុជាជប៉ុន ទិសដៅពីលិចទៅកើត ខណៈពេលមុខដល់ចំណុចកើតហេតុគាត់ក៏បានជាន់ហ្វ្រាំងបង្អន់ល្បឿន ដោយសារមានការកកស្ទះចរាចរណ៍នៅខាងមុខ​ រថយន្តរបស់គាត់ ខណៈពេលកំពុងតែជាន់ហ្វ្រាំងត្រៀមនឹងឈប់រថយន្តនោះ ស្រាប់តែមានរថយន្ត masda មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4719 បើកដោយបុរសម្នាក់និស្រីម្នាក់ទៀតរួមដំណេីរ​ ខ្វះការប្រុងប្រយ័ត្ន បានជ្រុលល្បឿនទៅបុករថយន្តដឹកទឹកសុទ្ធពីក្រោយពេញទំហឹងតែម្ដងបណ្ដាលឲ្យរថយន្ត Masda រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែករថយន្តដឹកទឹកសុទ្ធវិញរងការខូចខាតផ្នែកខាងក្រោយបន្តិចបន្តួច ប៉ុន្តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ ចុះមកដល់ទីតាំងកើតហេតុ បាកអោយភាគីទាំងពីរធ្វើការដោះស្រាយ ដោយភាគីទាំងសងខាងព្រម យករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕សារឿន&សុវណ្ណ

        

0 Reviews:

Post a Comment