Tuesday, March 23, 2021

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគ្រប់វត្តអារាម វាយគង ជួង រគាំង ទូងស្គរ មួយថ្ងៃ៥ដង ជាសាររំលឹកពលរដ្ឋឱ្យចូលរួមប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្តចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបាន ណែនាំឱ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

ការណែនាំនេះត្រូវបានបញ្ជាក់តាមរយៈសារាចរណ៍ណែនាំមួយរបស់លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។

ក្នុងសារាចរណែនាំនេះបានបញ្ជាក់ថា ការវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង ៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់៕










0 Reviews:

Post a Comment