Sunday, March 7, 2021

គ្រួសារឧកញ៉ាទើបទិញអូប័រ ដឹកយកទៅជិះសាកនៅមុខវាំងផ្ទុះឆេះរបួសធ្ងន់ទាំង៣នាក់ប្ដីប្រពន្ធនិងកូន

 


ភ្នំពេញ ៖ ទូកអូរប័រមួយគ្រឿងបានផ្ទុះឆេះយ៉ាងសន្ធោរសន្ធៅនៅក្បែរច្រាំងទន្លេមុខវាំងត្រើយខាងកើត បណ្តាលអោយរងរបួស៣នាក់ប្ដីប្រពន្ធនិងកូនប្រុសខណៈពេលដែល ទើបតែ ទិ ញអូប័រថ្មីៗហើយសណ្ដោងតាមរថយន្តយកទៅជិះសាកលេងនៅលើផ្ទៃទន្លេបួនមុខ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកា លកាលពីវេលាម៉ោង២និង ២០ នាទី រសៀលថ្ងៃទី០៦ខែមីនាឆ្នាំ២០២១នៅចំណុចក្បាលស្ពានជ្រោយចង្វារ មុខព្រះបរមរាជវាំងក្បែរសណ្ឋាគារ សុខាក្នុងភូមិទី១សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។ 


តាមប្រភពព័ត៌មានបានអោយដឹងថា ភ្ភ្លាមៗជនរងគ្រោះទាំង ៣នាក់ ពុំ ត្រូវបានស្គាល់អត្តសញ្ញាណឡើយគីប្តីប្រពន្ធនិងកូនប្រុសអាយុប្រហែល១០ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ដើម្បីសង្គ្រោះ ។ ប៉ុន្តែគេស្គាល់ថា ជាគ្រួសារឧកញ៉ាម្នាក់ដែលទើបតែបានទិញអូរប័រ សម្រាប់យក មកជិះលេង។តាមប្រភពព័ត៌មានអោយដឹងទៀតថា នៅមុនពេលកើតហេតុគេឃើញជ នរងគ្រោះ២នាក់ប្តីប្រពន្ធនិងកូនប្រុសបានជិះរថយន្តម៉ាក ហ្វ័ត ពណ៌សមួយគ្រឿងពាក់ស្លាកលេខរដ្ឋ២.៥២៩៨ សណ្តោង រ៉ឺ ម៉ក ដឹក អូរប័រមួយគ្រឿងធំយកទៅទំលាក់ចុះក្នុងទឹកទន្លេបួនមុខដើម្បីបើកសាកព្រោះ ទើបតែ ទិញ ។ 


ខណៈនោះគេឃើញបុរសជាប្តីបានចាក់សោ កាច់កុងតាក់ បញ្ ឆេះទុកចោលហើយ នាំគ្នាឡើងជិះប្រុងបើកដឹកប្រពន្ធ និង កូនដើរលេងដោយកូនជិះ នៅខាងក្រោយក្បែរម៉ាស៊ីនស្រាប់តែផ្ទុះ ចេញពី ម៉ាស៊ីន លាន់កគ្រើកប៉ើងដំបូលហើយឆេះយ៉ាង សន្ ធោរសន្ធៅ តែ ម្តង បណ្តាលឲ្យ ប្តី ប្រពន្ធ និង កូនទាំងអស់ ៣ នាក់ បាន រង របួស ឆេះ រលាក របួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ គឺជន រង គ្រោះជា ប្តី ត្រូវ បា នប ញ្ចូ ន ទៅ កាន់ មន្ទីរពេទ្យ កាល់ ម៉ែត្រ ។ ចំណែក ស្ត្រី ជា ប្រពន្ធ និង កូន ត្រូវ បា នប ញ្ចូ ន ទៅ កាន់ មន្ទីរពេទ្យ គន្ធ បុ ប្ជា។


នៅ ក្នុង ហេតុការណ៍ នោះ ដែរ ប្រជាពលរដ្ឋ នៅ ក្បែរ កន្លែង កើតហេតុ ក៏ បាន នាំ គ្នា យក បំពង់ ពន្លត់អគ្គីភ័យ ទៅ បាញ់ ពន្លត់ រួម ជាមួយ ខាង សា ឡង់ កំពង់ចម្លង បាន យក ទុយោ ទឹក បាញ់ ពន្លត់ តែមិនរលត់ ហើយរថយន្ត ពន្លត់អគ្គីភ័យ ចំនួន ២ គ្រឿង បាន ទៅជួយ អន្តរាគមន៍ បាញ់ ពន្លត់ អស់ ទឹក ១ គ្រឿង ទើបរលត់៕






0 Reviews:

Post a Comment