Tuesday, March 23, 2021

អាណិតណាស់! ! ក្មេងស្រីវ័យ១៣ឆ្នាំ​ មកតាំងពីព្រៃវែង​ មកដល់ភ្នំពេញ​ ស្វែងរកម្ដាយមីង​ ពេលបានជួបចំផ្ទះម្ដាយមីងកំពង់តែធ្វេីចត្តាឡីស័ក


ភ្នំពេញ៖ ហេតុការនេះដែរកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែមិនាឆ្នាំ២០២១ មានក្មួយស្រីម្នាក់ឈ្មោះ (ល ណ) ដែលមកពីព្រៃវែងធ្លាយរហូតមកដល់ភ្នំពេញ ហើយបន្តជិះកង់ដើម្បីស្វែងរកម្តាយមីង ពេលនេះបានមកដល់ផ្ទះម្តាយមីងនាងហើយ ដែលស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ភូមិបាក់ទូក ខណ្ឌឬស្សីកែវ ចំកន្លែងដែលកំពុងធ្វើចត្តាឡីស័ក ។

បើតាមការរៀបរាប់របស់អាជ្ញាធរបានប្រាប់ថា៖ អាជ្ញាបានហាមឃាត់នាងមិនអោយចូលផ្ទះម្តាយមីងនាងទេ ព្រោះថាទីកន្លែងនោះធ្លាប់មានអ្នកវិជ្ជមានកូវីដ១៩ ហើយក៏កំពុងធ្វើចត្តាឡីស័កផងដែរ ដើម្បីការពារមិនអោយរីករាលដាលនិងឆ្លងបន្ត ស្របទៅនិងការអំពាវនាវប្រកាសរបស់ក្រសួងសុខាភិបាល ក៏ដូចប្រមុខដឹកនាំ ។

ក្រោយការសាកសួររួចមក អាជ្ញាធរបានទាក់ទងទៅក្រុមគ្រួសារនាង ហើយក៏បានឃើញឪពុករបស់នាង បានមកទទួលយកនាងទៅវិញដែរ ដោយក្តីអាណិតអាសូរលោកស្រី {រាជ ផាវឿន} ចៅសង្កាត់ទួលសង្កែទី១ បានជូនថវិការនាងបន្តិចបន្តួច ព្រមទាំងអាជ្ញាធរសង្កាត់ភូមិដែលមានវត្តមាន យាមកាមនៅទីនោះផង ក៏បានរៃអង្គាស់ថវិការគ្នាម្នាក់បន្តិចៗ ដើម្បីជូនទៅក្មួយស្រីផងដែរ ។សារឿន

  

0 Reviews:

Post a Comment