Sunday, March 28, 2021

ឃាត់ខ្លួនក្មេងទំនើង៣នាក់ កាប់រថយន្តសង្គ្រោះ បណ្តាលឲ្យខូចខាត​ នៅក្រុងប៉ោយប៉ែត​..


បន្ទាយមានជ័យ៖​ ឃាត់ខ្លួនក្មេងទំនើង៣នាក់ដែលកាប់រថយន្តសង្គ្រោះបណ្តាលអោយខូចខាតត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមាន ជ័យថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលការងារព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ បានឲ្យដឹងថា៖ក្មេងដែលឃា ត់៣នាក់ មាន១.ឈ្មោះ ខេង វាសនា ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ ខេង សុឃីម ភេទប្រុស អាយុ២០ឆ្នាំ ៣.ឈ្មោះ ឈួន វីរៈ ហៅម៉ូវ ភេទប្រុស អាយុ១៧ឆ្នាំ ជនសង្ស័យទាំងនេះរស់នៅសង្កាត់/ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖កាលវេលាម៉ោង៩យប់ថ្ងៃទី២៦ខែមីនាឆ្នាំ២០២ ១ នៅចំណុចផ្លូវលំស្ថិតភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតមានក្មេងទំនើង១ក្រុមបានធ្វើសកម្មភាពកាប់ទៅលើរថយន្តសង្គ្ រោះ នៅមន្ទីពេទ្យក្រុងប៉ោយប៉ែត បណ្តាលអោយរងការខូចខាតបែកថ្នាំ និងកំពិតទ្វារខាងស្តាំ បែកកញ្ចក់ខាងមុខ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានហើយកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ៣នាក់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយនាំ យកសាកសួរតាមចម្លើយសារភាពនិងវត្ថុតាងខូចខាតត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕


0 Reviews:

Post a Comment