Tuesday, March 9, 2021

ឪពុកម្ដាយមិននៅផ្ទះទុកកូនស្រីអាយុ១២ឆ្នាំ ឱ្យនៅមើលប្អូន ដូចទុកកូនស្រីឱ្យគេចាប់រំលោភ

(កណ្តាល)៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីទទួលបណ្ដឹងពីឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះថា៖«កូនស្រីគាត់ទើបអាយុ១២ឆ្នាំត្រូវជនសង្ស័យចាប់រំលោភបានសម្រេចជាច្រើនលើក.»។សមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ ឆាន គីមសាន ភេទប្រុសអាយុ៣៤ឆ្នាំនៅភូមិ អង្គខ្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល(ឃាត់ខ្លួន)។រីឯក្មេងស្រីរងគ្រោះ អាយុ ១២ឆ្នាំជា (សិស្ស)។


នៅមុនពេលកើតហេតុ កន្លងមកជនសង្ស័យបានចាប់រំលោ ភជនរងគ្រោះបានសម្រេចជាញឹកញាប់.ដោយល្បួងហៅក្មេងស្រីរងគ្រោះឱ្យទៅផ្ទះរបស់ខ្លួន រួចចាប់បង្ខំរំលោភ.!។ ខណៈឪពុកម្ដាយជនរងគ្រោះមិនបានចាប់អារម្មណ៍ទៅធ្វើការ.មិននៅផ្ទះ.ទៅបុណ្យ.ការ.ឬកម្មវិធីផ្សេង.ដោយទុកជនរងគ្រោះដែលទើបអាយុ១២ឆ្នាំឱ្យនៅមើលប្អូនតូច និងចាំផ្ទះ។


លុះដល់ថ្ងៃទី០៨ខែ មីនាឆ្នាំ២០២១ ម្តាយឪពុកជនរងគ្រោះ ឃើញកូនស្រីស្លេកស្លាំងភ័យៗ មានការសង្ស័យ?។

ក៍បានសួរនាំជនរងគ្រោះ ទើបខ្លួនរៀបរាប់ប្រាប់ពីដំណើររឿង នៃការចាប់រំលោភ។រួចឪពុកម្ដាយរបស់ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្បែង ដើម្បីឱ្យប៉ូលិសចាប់ខ្លួនជនសង្ស័យតែម្ដង៕




0 Reviews:

Post a Comment