Tuesday, March 30, 2021

បុរសម្នាក់​បានស្លាប់បាត់បង់ជីវិត និងបុរសម្នាក់ទៀត​ត្រូវបានអ្នក ភូមិជួយសង្គ្រោះទាន់ពេលវេលា​បន្ទាប់ពីជាប់គាំងក្នុងអណ្តូងទឹក..

ក្រចេះ៖ បុរសម្នាក់​បានស្លាប់បាត់បង់ជីវិត និងបុរសម្នាក់ទៀត​ត្រូវបានអ្នកភូមិជួយសង្គ្រោះទាន់ពេលវេលា​បន្ទាប់ពីជាប់គាំងក្នុងអណ្តូងទឹកមួយកន្លែង ដោយសារគ្មានខ្យល់ឧស្ម័នអ៊ុកស៊ីនសែន ។​

​ឧប្បត្តិហេតុ​ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជា ៧និង០០នាទី ព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ នៅចំនុចភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។​

ជនរងគ្រោះមានឈ្មោះ ឃីន ជឿន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់) និង ជនរងគ្រោះម្នាក់ទៀតឈ្មោះ ប្រុញ ឡុច ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា (សន្លប់បាង់បង់ស្មារតី) ត្រូវបានអ្នកភូមិជួយសង្គ្រោះទាន់ពេលវេលា ។​

ប្រពភពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឃីន ជឿន និងកូនស្រី​បានយកបង្អោ ងឫស្សីដាក់ក្នុងអណ្ដូងតៅនៅក្រោយផ្ទះចម្ងាយប្រហែល ១០ ម៉ែត្រ ដែលមានជម្រៅ ៦ម៉ែត្រ ដើម្បីយកក្បាលទុយោបូមទឹក ហើយអត់មានខ្យល់អុកស៊ីសែន ស្លាប់នៅក្នុងអណ្ដូងតែម្ដង ។






0 Reviews:

Post a Comment