Monday, March 8, 2021

នារីវ័យក្មេងម្នាក់សង្ស័យខូចចិត្តរឿងស្នេហា សំរេចបញ្ចប់ជីវិតដោយចងក នៅក្នុងបន្ទប់ជួល

ភ្នំពេញ៖ នារីស្រស់ស្អាតសាច់សខ្ចីវ័យក្មេងម្នាក់ បានសម្រេចចិត្តចងកនៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១:១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។


តាមប្រភពម្ចាស់ផ្ទះជួលបានឲ្យដឹងថានារីរងគ្រោះមានឈ្មោះ ស្រឿង ស្រីយុត អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅឯភូមិឈូក សង្កាត់សំរោង ក្រុងសំរោងខេត្តឧត្ដរមានជ័យ។


បច្ចុប្បន្នសាកសពនារីរងគ្រោះយកទៅតម្កល់ទុកនៅពេទ្យរុស្ស៊ី រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។









0 Reviews:

Post a Comment