Monday, March 22, 2021

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ​​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​យីហោ មជ្ឈមណ្ឌល​ពិភព​កម្សាន្ត​ឃូ​ល​រី​មិច ឃាត់ខ្លួន​បានមនុស្ស​ចំនួន​២០​នាក់....


រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​បាន​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែង​ហ្គេ​ម​បាញ់​ត្រី​យីហោ មជ្ឈមណ្ឌល​ពិភព​កម្សាន្ត​ឃូ​ល​រី​មិច និង​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២០​នាក់ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១​និង​០៥​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ ត្រង់​ចំណុច​ផ្សារ​ចិន​នៅ​ទល់មុខ​អាគារ The bridge តាម​បណ្ដោយ​ផ្លូវ​៧៨ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​និង​បញ្ហា​ផ្ទាល់​ដោយ​លោក ថេ​ង សុ​ថុ​ល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​យីហោ មជ្ឈមណ្ឌល​ពិភព​កម្សាន្ត​ឃូ​ល​រី​មិច​ជាក់ស្ដែង ។

ជា​លទ្ធផល​កម្លាំង គណៈ​បញ្ជា​ការណ៍​ឯកភាព​បាន​រក​ឃើញ​ទូរ​ហ្គេ​ម​បាញ់​ត្រី​មួយ​ចំនួន និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​២០​នាក់ មាន​ស្រី​៤​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​៧​នាក់ ស្រី​ម្នាក់ ។

បច្ចុប្បន្ន​ទីតាំង​ហ្គេ​ម​បាញ់​ត្រី រួម​ទាំង​វត្ថុ​តាំង​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន​ធ្វើការ​ចាក់សោ​បិទ​រក្សា​ទុក​នៅ​ខាងក្នុង​នោះ​ជា​បណ្ដោះអាសន្ន ។ ដោយឡែក​ជន​ប្រុស​ស្រី​ទាំង​២០​នាក់ ត្រូវ​បាន​គណៈ​បញ្ជា​ការណ៍​ឯកភាព​ខណ្ឌចំការមន ធ្វើការ​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

0 Reviews:

Post a Comment