Saturday, March 27, 2021

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​ នៅស្រុកចំការលេី​ ខេត្តកំពង់ចាម


កំពង់ចាម៖​ នៅថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី លោកខ្លូតចិន្តាអភិបាលនៃគណៈអភិបាលស្រុកចំការលើបានទទួលពត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ ០១ករណី (ឆេះផ្ទះប្រជាពលរដ្ឋ) ស្ថិតនៅចំណុចភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មានលោកខ្លូតចិន្តាអភិបាលនៃគណៈ អភិបាលស្រុកចំការលើ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និង កម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ចេញរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគម ន៍ជួយពន្លត់ ។

ដែលមានម្ចាស់ផ្ទះឈ្មោះ អុន លីម ភេទស្រី អាយុ ៦៨ឆ្នាំ ជាតិខ្មែរ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ផ្ទះទំហំ ៦ម៉ែត្ រx៨ម៉ែត្រ សង់អំពីឈើ ប្រក់ដែក ជញ្ជាំងក្តា ( ប្រហែល៨០%) ។
ក្នុងហេតុការនេះខូចខាតប្រាក់ចំនួន ៤.០០០.០០០រៀល និង ដុល្លារ ៥០០$ ខ្សែរកមាស ៥ជី ជញ្ជៀនមាស ២ជី និងសម្ភារ:ជាច្រើនទៀត។

មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីអគ្គិភ័យរលត់អស់១០០% នៅវេលាមោង១៤:១០នាទី ករណីនេះដែរមិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ ។

ក្នុងកិច្ចប្រតិបត្តិការណ៍នោះ សមត្ថកុច្ចយើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង និងប្រើប្រាស់ទឹក ចំនួន ០២រថយន្ត ។


0 Reviews:

Post a Comment