Thursday, March 11, 2021

ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងថា «នេះជាជំហានដំបូងយើងត្រូវប្រើរថយន្តចំនួន ២០០គ្រឿង សម្រាប់ដឹកជញ្ជូនពលករខ្មែរពីព្រំដែនកម្ពុជា-ថៃ»


ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តា ឡីស័ក បានដឹកនាំចាត់ចែងឱ្យយករថយន្តរបស់កងទ័ពចំនួន ២០០ គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។ 


ការចេញបញ្ជានេះ បានធ្វើឡើងបន្ទាប់ពី​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេ ចបិទការធ្វើចត្តាឡីស័ក នៅតាមបណ្តោយព្រំដែនសម្រាប់ពល ករដែលមានសភាពធម្មតា លើកលែងតែពលករដែលមានអា ការៈខុសប្រក្រតី។


ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដោយសារស្ថានភាពប្រជាពលរដ្ឋពេលនេះបានសំរុកចាកចេញពីប្រទេសថៃកាន់តែច្រើនដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេល ខាងមុខ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានតម្ រូវឲ្យកងទ័ពជួយដឹកពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទៅកាន់គោលដៅ នៅតាមរាជធានី ខេត្ត ដើម្បីធ្វើចត្តាឡីស័កនៅខាងក្រោយ។»


ឯកឧត្តមបានបញ្ជាក់ទៀតថា​ «ជាជំហានដំបូងយើងត្រូវប្រើរថយន្តចំនួន២០០គ្រឿង ក្នុងនោះកងពលលេខ៩០ ចំនួន១ ១០គ្រឿង និងកងពលតូចដឹកជញ្ជូនលេខ៩៩ ចំនួន៩០ គ្រឿង ។ ទន្ទឹមនឹងនេះ កងពលធំ និងយោធភូមិភាគនៅតាមព្រំដែន ដែលមានយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ត្រូវត្រៀមលក្ខណៈជាមុនក្នុងការបញ្ចេញរថយន្ត ក្នុងករណីដែលប្រើប្រាស់អស់លទ្ធភាព រថយន្តរបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩។»


ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានដាក់បញ្ជាឲ្យមេបញ្ជាការកងពលធំលេខ២ លេខ៣ និងយោធភូមិ ភាគទី៣ ទី៤រាយការណ៍ពីប្រភេទរថយន្តដែលអាចដឹកជញ្ជូនបាន ហើ យ ត្រូវយករថយន្តដែលមានខ្យល់ចេញចូលបាន ចៀសវាងរថ យន្តបិទជិត ដែលអាចបង្កហានិភ័យ ប្រសិនបើនៅលើរថយន្តនោះមានអ្នកណាម្នាក់វិជ្ជមានកូវីដ-១៩៕




0 Reviews:

Post a Comment