Tuesday, March 23, 2021

ក្មេងៗនាំគ្នាទៅតោងទ្វាររបងដែក ធ្វើឲ្យរលំសង្កត់ពីលើ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសស្រាល៣នាក់


ខេត្តស្វាយរៀ៖ ករណីក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានស្លាប់ពាក់កណ្តាលផ្លូវ នៅពេលដែលក្រុមគ្រួសារបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំ ពេញ និងក្មេងប្រុសស្រី៣នាក់ទៀតមរងរបួសស្រាលខណៈដែលនាំគ្នាតោងលេងទ្វាររបងដែកហើយបណ្តាលរលំសង្កត់ពីលើតែម្តង ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៦,៤៥នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២១ នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើយោងតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសស្រីរងគ្រោះខាងលើបាននាំគ្នាលេងនៅក្បែរ របង ហើយបានឡើងតោងលេងបណ្តាលឲ្យទ្វាររបងរលំសង្កត់ទាំង ៤នាក់ រងរបួសធ្ងន់ម្នា់ស្រាល៣នាក់ ប៉ុន្តែអកុសល្យក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត នៅតាមផ្លូវពេលដែលក្រុមគ្រួសារបញ្ជួនទៅមន្ទីរពេទ្យ។

ប្រភពបានបន្តទៀតថា ក្មេងស្រីដែលបានស្លាប់ក្នុងហេតុការណ៍រលំទ្វា របងសង្កត់លើ នោះមានឈ្មោះ ឃិន ធីតា ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ឪពុកឈ្មោះ ឆាយ ចាន់លី អាយុ ៣៩ឆ្នាំ មុខរបរលក់ពងមាន់ ម្ដា យឈ្មោះ ប្រាក់ ស៊ីនួន អាយុ ៣៧ឆ្នាំ មុខរបររោងចក្ររស់នៅភូមិព្រៃទទឹ ង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង (ស្លាប់នៅពេលបញ្ជួនទៅមន្ទីពេទ្យ) ។

ចំណែកក្មេងចំនួន៣នាក់ផ្សេងទៀត ទី១.ឈ្មោះ ចិត្រ សុខនីសា ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្ស(រងរបួសស្រាល)

ទី២.ឈ្មោះ ចិត្រ ពិសិដ្ឋ ភេទប្រុស អាយុ២ឆ្នាំ មុខរបរក្នុងបន្ទុក(រងរបួសស្រាល)

៣.ឈ្មោះ វីរះ ទេពី ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស(រងរបួសស្រាល)។

អ្នកទាំង៤នាក់ទៅលេងទ្វារបងផ្ទះឈ្មោះ ឡឹក ចិត្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិឃុំជាមួយគ្នា ក៏បានរលំទ្វារបងសង្កត់តែម្ដង ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ។ បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងគ្រោះកំពុងសម្រាកព្យាបាល ៕

   

0 Reviews:

Post a Comment