Saturday, March 27, 2021

ជនកំហូច២នាក់ត្រូវសមត្ថកិច្ចចាប់ពីបទក្លែងឯកសារលក់ដី

 

(មណ្ឌលគិរី)ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងកងរាជអាវុធត្ថខេត្តមណ្ឌលគិរី ចាប់ខ្លួននៅថ្ងៃទី២៦ មិនា ២០២១ ក្រោមការសម្របសម្រួ លពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហែម ក្រោយមានបណ្តឹងពីប្រជាពលរដ្ឋករណីដីធ្លី និងក្លែងឯកសារសាធារណៈ ។

ជនសង្ស័យទាំងពីរនាក់ដែលកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីចាប់ខ្លួន មានឈ្មោះ ទូច ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ចំណែកម្នាក់ទៀតឈ្មោះ ព្រេង ចិន្តា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិព្នង មានទីលំ នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

យោងតាមដីការបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងខេត្តមណ្ឌលគិរី បង្គាប់ឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ទៅបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ឲ្យបានមុនថ្ងៃទី៣១ មិនា ២០២១ ដើម្បីសាកសួរអំពីករណី ផ្តល់សក្ខីកម្មក្លែងក្លាយ លួចលក់អចលនវត្ថុរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន និងសមគំនិតក្នុងអំពើផ្តល់សុំឲ្យផ្តល់ឯកសារទុច្ចរិក ប្រព្រឹត្តនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០៕

 

0 Reviews:

Post a Comment