Thursday, March 25, 2021

កម្រ​មាន​លើ​លោក! មុន​ស្លាប់ DJ ប៊ូ​ម ចុច​ថត វីដេអូ នា​ពេល​ដង្ហើម​ចុង​ក្រោយ​របស់​ខ្លួន ឃើញ​ហើយ​រន្ធត់ចិត្ត


ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២ ១ មាន​អ្នកជំងឺ​២​នាក់​ទៀតហើយ បាន​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​១៩​ដ៏​កាច​សាហាវ ដោយ​ម្នាក់​ជនជាតិ​ខ្មែរ និង​ម្នាក់​ជនជាតិ​ចិន។

អ្នកស្លាប់​ទី​១៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំងខណ្ឌ​ពោ​ធិ័​សែន​ ជ័យ (​ជិត​ផ្សារ​សាមគ្គី​) ជា​ពិធីករ Freeland តាម​រោងការ និង​ធ្លាប់​ធ្វើការ​ជាមួយ​តារា​កំប្លែង សេង ចិន្តា (​ហៅ​ក្អី​ត​) និង​មាន​ស្រុកកំណើត​នៅ​ភូមិ​កណ្តាល ឃុំ​មានជ័យ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ជំងឺ​ធាត់​កំរិត​១ និង​លើសឈាម​, ក្រុមគ្រូពេទ្យ​រកឃើញ​មាន​រលាក​សួត​ធ្ងន់ធ្ងរ​ទាំងសង ខាង និង​មាន​ខ្សោយ​សួត​ខ្លាំង​។ 

រូបគេ តេស្ត​ឃើញ​ជំងឺ​កូ​វីដ​១៩​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ អ្នកជំងឺ​បាន​ស្លាប់​នៅវេលា​ម៉ោង ៧៖៣៥​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ ដោយ​ខ្សោយ​សួត​ធ្ងន់ធ្ងរ​ខ្លាំង រលាក​សួត​សង​ខ្លាំង​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​មេរោគ​កូ​វីដ​១៩​វាយលុក​។​

អ្នកស្លាប់​ទី​២ ៖ ឈ្មោះ Wu Jiannan ជនជាតិ​ចិន ភេទ​ប្រុស ៤៣​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ នៅ​ស្រុក​កោះធំ ខេត្តកណ្តាល​។ រកឃើញ​ជំងឺ​កូ​វីដ​១៩​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២១​។ ក្រុមគ្រូពេទ្យ​រកឃើញ​អ្នកជំងឺ​មាន​រលាក​សួត​ធ្ងន់ធ្ងរ​ខ្លាំង​ទាំងសងខាង និង​ខ្សោយ​សួត​ខ្លាំង​រហូតដល់​ប្រើ​ម៉ាស៊ីន​ជំនួយ​។​

អ្នកជំងឺ បាន​ស្លាប់​នៅវេលា​ម៉ោង​៧៖៤៥​នាទី ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​។ ដោយ​ខ្សោយ​សួត​ធ្ងន់ធ្ងរ​ខ្លាំង រលាក​សួត​សង​ខ្លាំង​ធ្ងន់ធ្ងរ​ខ្លាំង ដោយ​មេរោគ​កូ​វីដ​១៩​វាយលុក​។​

ការទទួល​មរណភាព​របស់​អ្នក​ទាំង​២​ជា​រឿង​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​មួយទៀត​ហើយ ប៉ុន្តែ​អ្វីដែល​កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ ស្រាប់តែ​ទទួលដំណឹង​ថា អ្នកស្លាប់​ទី​១​នោះ គឺជា​អ្នកសិល្បៈ ដែល​គេ​ស្គាល់​ជាទូទៅ​ថា DJ ប៊ូ​ម។

លើសពីនេះ អ្វី ដែល​កាន់តែ​ភ្ញាក់ផ្អើល​មួយទៀត​នោះ ក្រោយ​ការទទួល​មរណភាពរ​បស់ DJ ប៊ូ​ម​, ស្រាប់តែ​លោកតា ខាន់ សុវណ្ណ បាន​ទម្លាយ​វីដេអូ មុនពេល​ស្លាប់ ដោយ​ប្រាប់ថា DJ ប៊ូ​ម ជា​អ្នក​ចុច​ថត​ខ្លួនឯង​នៅ​ដង្ហើមចុងក្រោយ​នោះ។

លោកតា ខាន់ សុវណ្ណ បាន​ទម្លាយ​វីដេអូ​នេះ នៅ​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ឈ្មោះ «Khmer Mjas Srok» ដោយ​ដាក់​Caption​ថា «​សុំ​សរសើរ​ដោយស្មោះ​ដែល​គាត់​ចេះ​ចុច​ថត​វីដេអូ​នាពេល​ដង្ហើមចុងក្រោយរ​បស់​គាត់​។​ពិតជា​វីដេអូ​ដែល​កម្រ​មាន​លើ​លោក​យើង​នេះ​ខ្លាំងណាស់​។​ តោះ​ស៊ែរ​ចែកចាយ​គ្នា​ឲ្យ​បាន​ដឹងផង​ថា មេរោគ​ខូ​វីដ​ពិតជា​ស៊ីសួត​មនុស្ស​យើង​ដោយ​មិន​រើស​វ័យចាស់​ឬ​ក្មេង​នោះឡើយ​»៕​

        

0 Reviews:

Post a Comment