Monday, April 12, 2021

ក្មេងស្រីអាយុ១០ឆ្នាំម្នាក់បញ្ចូលថ្មទូរស័ព្ទបណ្ដើរមើលរឿងបណ្ដើរបណ្ដាលឲ្យផ្ទុះទូរសព្ទឆក់ស្លាប់យ៉ាងអណោចអធ័ម្ម នៅខេត្តក្រចេះ..

ខេត្តក្រចេះ ៖ នៅថ្ងៃទី១១ ខែមេសាឆ្នាំ២០២១ករណីក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្រោយហេតុការណ៍ផ្ទុះទូរស័ព្ទមួយគ្រឿង បន្ទាប់ពីបញ្ចូលភ្លើងទូរស័ពនឹងលេងទូរស័ព្ទបណ្ដើរ ដែលស្ថិតនៅ ភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ។


ក្មេងស្រីរងគ្រោះមានឈ្មោះ ខេង កាណាភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។


#សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា៖ ក្មេងស្រីដែលស្លាប់នោះ បណ្ ដាលមកពី បញ្ចូលថ្មទូរស័ព្ទបណ្ដើរមើលរឿងបណ្ដើរហើយក៏បានដេកលង់លក់ដោយដាក់ទូរស័ព្ទកំពុងបញ្ចូលថ្មដាក់នៅលើទ្រូង ស្រាប់មួយសន្ទុះក្រោយមកទូរស័ព្ទនោះក៏បានផ្ទុះ តែម្ដងហើយក៏បណ្ដាលឲ្យក្មេងស្រីនោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។


បន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោសល្យវិច័យហើយ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕






0 Reviews:

Post a Comment