Wednesday, April 7, 2021

អភិបាលខេត្តកណ្ដាល បាននាំយកទេយ្យទាន ជូនដល់ សាលាអនុគុណក្រុង-ស្រុកទាំង១១ នៅក្នុងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ដោយចូលរួមក្នុងកាលៈទេសៈ ដែលប្រទេស កម្ពុជា ពិសេសនៅក្នុងខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ហើយនៅតាមវត្តអារាមមួយចំនួន កំពុងប្រឈមនឹងការខ្វះខាតនូវចង្ហាន់ ជូនដល់ព្រះសង្ឃ នៅទូទាំងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មេបញ្ជាការកងកំលាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ដ និងមន្ត្រីរាជការខេត្តកណ្ដាល បាននាំយកនូវទេយ្យទាន ជូនដល់ សាលាអនុគណក្រុង-ស្រុកទាំង១១ នៅក្នុងខេត្តកណ្ដាល។


ទេយ្យទានដែលរដ្ឋបាលប្រគល់ជូនដល់ សាលាអនុគុណក្រុង-ស្រុកទាំង១១ ក្នុងនោះក្នុងមួយសាលាអនុគុណទទួលបាន៖ អង្ករ ចំនួន ៣តោន ត្រីងៀត ៥គីឡូក្រាម ត្រីខ ១កេសធំស្មើនឹង ១០ យួរ ទឹកសុទ្ធ ៥កេស ភេសជ្ជៈរេតអាន ៥កេស ម៉ាស់ ១កេស អាល់កុល ១កាន និងបច្ច័យ ៤០ម៉ឺនរៀល។










0 Reviews:

Post a Comment