Tuesday, April 20, 2021

បុរសម្នាក់ចាប់កូនដើមជាអនីតិជនរំលោភសេពសន្ថវៈជាច្រើនលើកត្រូវសមត្ដកិច្ចឃាត់ខ្លួន

ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈលើកូនដើមរបស់ប្រពន្ធជាអនីតិជនច្រើនលើកបញ្ជូនទៅសាលាដំបូងខេត្តដើម្បីកាត់ទោសទៅតាមច្បាប់។ការឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោ ង១១៖០០នាទីថ្ងៃទី១៩ខែមេសាឆ្នាំ២០២១នៅភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។


ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍នគរ បាលឃុំស្នួលទទួលសេចក្តីរាយការណ៍ពីលោកមេភូមិក្រសាំ ងថា មានករណីរំលោភសេពសន្ថវៈលើអនីតិជន ភ្លាមៗនោះលោកមេប៉ុស្តិ៍ក៏បានដឹកនាំកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យជាបន្ទាន់ដែរ។កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែង កើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុកចុង ឈ្មោះ ឡាប ទី អាយុ៣៥ឆ្នាំ រស់នៅភូមិក្រសាំង ឃុំស្នួលស្រុកស្នួល ខេត្តក្រចេះយកមកចាត់ការទៅតាមច្បាប់។

 ជនសង្ស័យខាងលើបានធ្វើសកម្មភាពរំលោភសេពសន្ថវះទៅលើកូនស្រីដើមឈ្មោះ ស.ត.ល អាយុ១១ឆ្នាំបានសម្រេចជាច្រើនលើក ។ក្រោយធ្វើការឃាត់ខ្លួននិងសួរនាំរួចមកសមត្ដកិច្ចបានធ្វើកំណត់ហេតុបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕



0 Reviews:

Post a Comment