Wednesday, April 28, 2021

យុវជនម្នាក់ត្រូវបានគេចាក់មួយដាវជាប់ខ្នង សង្ស័យរឿងគំនុំ!

 

ស្ទឹងត្រែង​ ៖​ ពិតជាគួរឲ្យរន្ធត់ណាស់​ យុវជន​ម្នាក់ ត្រូវគេយ កដាវលួចចាក់ពីក្រោយខ្នងបណ្ដាលអោយជាប់ផ្លែដាវ និងខ្នងរងរបួសជាទម្ងន់ ខណៈជនរងគ្រោះកំពុងជិះម៉ូតូមានគ្នា ៣នាក់ នៅលើដងផ្លូវក្នុងភូមិ ។ បន្ទាប់ពីកើតហេតុ​ ជនរងគ្រោះត្រូវបានឪពុកម្តាយ នាំយកមកសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត។

ហេតុការណ៍​ នេះបានកើតឡើងកាលពី​វេលាម៉ោង៦ និង៣០ នាទីព្រលប់ថ្ងៃទី២៧​មេសា​ ឆ្នាំ២០២១ម្សិលម៉ិញ ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ 


យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន​បញ្ជាក់ថាៈ​ យុវ ជនរងគ្រោះ មានឈ្មោះ គង់ ប៊ុននី អាយុ១៧ឆ្នាំ រស់​ នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ រីឯជន

សង្ស័យ គឺជាក្រុមយុវជនដូចគ្នា សមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ ។


ករណីនេះសមត្ថកិច្ចដាក់ការសង្ស័យថាៈ​ គឺជារឿងគំនុំធ្លាប់មានជម្លោះនិងគ្នាកាល​ពី​មុន ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​ ដើម្បីកំណត់មុខសញ្ញា នឹងឈានទៅដល់ការស្វែងរកចាប់ខ្លួន យកមក​ចាត់ការតាមនិតិវិធីច្បាប់ ៕

0 Reviews:

Post a Comment