Tuesday, April 6, 2021

កូនស្រីបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីពាក់ព័ន្ធជាមួយអ្នកមានជំងឺកូវីដ-១៩ ដោយផ្ទាល់រារាំងមិនឲ្យសមត្ថកិច្ច យកឪពុកនិងក្រុមគ្រួសារទៅធ្វើចត្តាឡីស័ក នឹងប្រឈមក្នុងការអនុវត្តច្បាប់

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៥ ខែ មេសា ឆ្នាំ២០២១នេះ សមត្ថកិច្ច និងក្រុមគ្រូពេទ្យបានចុះទៅយកបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឈ្មោះ ពិន បូរ ដែលបានពាក់ព័ន្ធផ្ទាល់ជាមួយនិងឈ្មោះ សោម ឡូ មានវិជ្ជាមាន កូ វីដ-១៩ ដែលត្រូវបានរកឃើញកាលពីថ្ងៃទី៤ ខែមេសា ម្សិលមិញនេះដើម្បីយកទៅធ្វើចត្តាឡីស័ក នឹងយកសំណាកទៅធ្វើតេស្តរកមេរោគ កូវីត-១៩។ ប៉ុន្តែឈ្មោះ ពិន បូ ដែលជាអ្នករត់កង់បី រស់នៅក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរក្រុងកំពង់ឆ្នាំង មិនបានទៅតាមការអញ្ជើញរបស់សមត្ថកិច្ចនិងក្រុមគ្រូពេទ្យឡើយ។

លោក ឆាយ ខែមរ័ត្ន អធិការក្រុងកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី 4 ខែមេសានេះថា នៅព្រឹកនេះសមត្ថកិច្ចនិងក្រុមគ្រូពេទ្យ បានយ ករថយន្ត ទៅនាំយកឈ្មោះ ពិន ប៉ូ ជាអ្នករត់កង់បី ដែលពាក់ព័ន្ធជា មួយនឹងឈ្មោះ សោម ឡូ ដែលមានវិជ្ជមានកូវីដ-១៩។ ដំបូងឡើយឈ្មោះ ពិន ប៉ូ មិន យល់ព្រមសហការមកជាមួយសមត្ថកិច្ច នឹងគ្រូពេទ្យដើម្បីទៅធ្វើចត្តាឡីស័ក និងយកសំណាកឡើយ។ ហើយនៅក្នុងប្រតិបត្តិការនេះដែរ កូនស្រីរបស់ឈ្មោះ ពិន ប៉ូ បានតវ៉ាយ៉ាងខ្លាំងជាមួយក្រុមសមត្ថកិច្ច ដោយមិនអនុញ្ញាតឲ្យយកឪពុករបស់គេចេញពីផ្ទះទេ និងបានអះអាងថាឪពុករបស់គេគ្មានឈឺអីទេ  និងបើយកគាត់ទៅគឺមិនមានអ្នកមើលប្អូនៗរបស់គេនៅផ្ទះឡើយ ។

ទាក់ទងនិងរឿងនេះ លោក ឆាយខេមរ័ត្ន អធិការនគរបា លក្រុងកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងនៅម៉ោង 14 និង 20 នាទីរសៀលថ្ងៃទី 5 ខែមេសានេះទៀតថា ការបញ្ជាររបស់ថ្នាក់លើ នៅព្រឹកមិញ សម ត្ថកិច្ច ត្រូវដកថយមួយរយៈសិន ដើម្បកសាងឯកសារតាមនីតិវិធីច្បាប់ តែនឹងត្រូវអនុវត្តបន្តតាមនីតិ វិធីនៅល្ងាចថ្ងៃទី 5 ខែមេសានេះ។ ប្រសិនបើបុគ្គលជាកូនបុរសខាង លើនៅតែរារាំងសមត្ថកិច្ចនោះសមត្ថកិច្ចនឹងអនុវត្តច្បាប់ ពីបទរាំងសមត្ថកិច្ចសាធារណះ ដោយត្រូវនាំខ្លួនបុគ្គលជាអ្នករត់ម៉ូតូកង់បីយកទៅធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាលអោយបាន ។ ចំណែកអ្នករារាំងសមត្ថកិច្ចនិងត្រូវឃាត់ខ្លួនអនុវត្តនីតិវិធីច្បាប់ មិនលើកលែងឡើយ ។

    

0 Reviews:

Post a Comment