Friday, April 2, 2021

រថយន្តដឹកថ្មធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យមនុស្ស០១នាក់រងរបួសស្រា

រតនគិរី÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយ ន្តដឹកថ្មបើកធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង បណ្តាលននុស្ស០១នាក់ជាតៃកុងឡានរងរបួស ស្រាល ។ ហេតុការណ៍នេះកើតឡើងលើផ្លូវជាតិ លេខ៧៨ ស្ថិតនៅចំណុចភូមិ ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតន គិរី វេលាម៉ោង១០,៤០ នាទី  ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ ។

បើយោងតាមរបាយការណ៍ពីសមត្ថភាពជំនាញ ផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននរគបាលស្រុកកូនមុំ បានឲ្យដឹងថា  រថយន្តដែរកហរឡប់នោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ៣A ៧៤១៣ ព្រះ សីហនុ (ខូចខាតទាំងស្រុង)។ ចំណែកអ្នកបើកបររថយន្ត ឈ្មោះ ជៀន ឌីនី ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅ ភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី រងរបួសស្រាល ។

បើតាមប្រភពអ្នកឃើញហេតុការណ៍ បានបញ្ជាក់ថា គាត់ឃើញរថយ ន្ដដឹកថ្មនោះបើកបរក្នុងល្បឿនលឿន ពីទិសដៅខាងកើត ឆ្ពោះទៅទិស ដៅខាងលិច លុះមកដល់កើតតៃកុងរថយន្ដបើកបរដោយគ្មានការប្រុងប្រយ័ត្ន បានរេចង្កូត ធ្លាក់ពីលើថ្នល់ ក្រឡប់តែម្ដងធ្វើឲ្យកាបិនរថយន្ដខ្ទេច ប៉ុន្តែសំណាងល្អតែកុងរថយន្ដគ្រាន់រងរបួសស្រាល ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញផ្នែកសណ្តាប់ធ្នាប់ស្រុកកូនមុំ បានធ្វើការវាស់វែង  និងជួយសម្រួលចរាចរណ៍ កុំឱ្យមានការកកស្ទះ នៅលើ ដងផ្លូវជាតិដងផ្លូវ៧៨នេះ ព្រមទាំងបានបញ្ញូនតែកុងរថយន្តយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាព កូនមុំ ។ ចំណែករថយន្តសមត្កិច្ចជំនាញបានទាក់ទងទៅម្ចាស់ដើម្មីស្ទូចយកទៅជុសជុលផងដែ ៕

    

0 Reviews:

Post a Comment