Thursday, April 1, 2021

ថ្នាក់ដឹកនាំខេត្ត របស់រដ្ឋបាលខេត្តសៀមរាប បានចុះពិនិត្យទីតាំងសម្រាប់បញ្ចុះសពសាសនិកឥស្លាម ក្នុងករណីស្លាប់ដោយជំងឺកូវីដ-១៩

 


សៀមរាប÷ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបតំ ណាង ឯកឧត្តម ទៀសីហា អភិបាល នៃគណៈអភិបាលខេត្ត បានចុះពិនិត្យទីតាំងដែលនឹងត្រូវរៀបចំបញ្ចុះសពជូនសាស និកឥស្លាមក្នុងខេត្ត ក្នុងករណីស្លាប់ដោយសារជំងឺកូវីដ១៩ដោ យមានការអមដំណើរដោយ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប គណៈអ៊ីមាំខេត្តសៀម រាប ព្រមទាំងតំណាងពីមន្ទីរធម្មការ និងសាសនា និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២ ០២១ ។

ការចុះពិនិត្យនេះដោយក្រុមការងារខេត្ត បានសហការជាមួយគណៈអ៊ីមាំខេត្តសៀមរាប សម្រេចយកទីតាំងមួយ ដែលធានាបាននូវសុវត្ថិភាព ស្របតាមការណែនាំរបស់ ក្រសួង ក៏ដូចជាមន្ទីរសុខាភិបាល ខេត្តសៀ មរាប ក្នុងរៀបចំកន្លែងបញ្ចុះសពជូនសាសនិកឥស្លាម ធានាបានយ៉ា ងណាមិនឱ្យឆ្លងដល់អ្នកដទៃ។

គូររំលឹកថា កន្លងមក រដ្ឋាភិបាលបានសម្រេចថា ប្រសិនបើមានករណី ស្លាប់ដោយសារជំងឺកូវីដ១៩ គឺត្រូវបូជាទាំងអស់។ ដោយមានការស្នើសុំពីសាសនិកឥស្លាមសុំបញ្ចុះសព ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន បានអនុញ្ញាត តែត្រូវរៀបចំឲ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការពារ កុំឲ្យជំងឺនេះប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ និងសូមចូលរួមផ្សព្វផ្សាយពីច្បាប់ស្តីពីការ​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ព្រមទាំងចូលរួមអនុវត្ត៣ការពារ​:​ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល និង៣កុំ:​ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕

  

0 Reviews:

Post a Comment