Wednesday, April 28, 2021

សពបុរសម្នាក់ត្រូវរថយន្តបុកនិង កិនជាបន្តបន្ទាប់បែកវល់នៅលើដងផ្លូវមហាវិថីឈ្នះឈ្នះ

ភ្នំពេញ៖ សពបុរសម្នាក់ត្រូវបានអ្នកដំណើរ ប្រទះឃើញ ដេកស្លាប់នៅលើដងផ្លូវ ដែលគេសង្ស័យ ថា ត្រូវបានរថយន្ត បុក និងកិនជាបន្តបន្ទាប់ ខណះពេល ដែលគាត់ធ្វើដំណើរ លើដងផ្លូវ ។ទោះបីជាយ៉ាង ណាគេពុំដឹងថា បុរសរូបនោះ បានជួបគ្រោះថ្នាក់ទាំងពីពេលណានោះទេ ។

ហេតុការណ៍ នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមា ណ៦ព្រឹកថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២១ នៅតាមបណ្តោយ មហា វិថីឈ្នះ ឈ្នះ ក្នុងភូមិ កប់ស្រូវធំ សង្កាត់ គោករការ ខណ្ឌព្រែក ព្នៅ រាជ ធានីភ្នំពេញ។

សពបុរសរូបនោះមានអាយុប្រហែលជាង៣០ឆ្នាំ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយត្រូវរថយន្តកិនជាបន្តបន្ទាប់ បែកវល់នៅកណ្តាលផ្លូវ ។

តាមសមត្ថកិច្ចមានការសង្ស័យ ថា បុរសរូបនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុកនិងកិនតាំងពីពេល យប់ នៅពេល ដែលគាត់ធ្វើដំណើរ ដោយថ្មើជើងហើយ ត្រូវបានរថយន្ត ដែល ធ្វើដំណើរ ឆ្លងកាត់កិនជាបន្តបន្ទាប់ទៀត ។

តាមអ្នក ភូមិ រស់នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា តាមភិន ភាគសពបុរសនោះ ទំនងជាបុរសមានសតិមិនគ្រប់ អត់ស្បែកជើង ដែ ល បានធ្វើដំណើរ ចុះឡើងនៅលើដងផ្លូវ កាលពីវេលាល្ងាចថ្ងៃទី២៧ខែ មេសា ឆ្នាំ ២០២១ ស្រាប់តែ ព្រឹកឡើង ភ្ញាក់ផ្អើលប្រទះឃើញ សពបុរសម្នាក់ត្រូវរថយន្តកិនតែម្តង។

សពត្រូវបានអាជ្ញាធរ និងសមត្ថកិចច្ច ចាត់ចែក បញ្ជូន ទៅកាន់ឈាប នដ្ឋានវត្តគប់ស្រូវ ដើម្បីបូជាតាមប្រពៃណី ៕

  

0 Reviews:

Post a Comment