Thursday, April 8, 2021

ពិតជាភ្ញាក់ផ្អើល ពេលសមត្ថកិច្ច បងប្រ្កាបបាន ថ្នាំញៀនជិតពីរគីឡូក្រាម ហើយខ្លួនចាប់ស្នងការរងនគរបាលខេត្តកំពត និងបក្ខពួកពីរនាក់..

ភ្នំពេញ ៖ ពិតជាភ្ញាក់ផ្អើល ពេលសមត្ថកិច្ច បងប្រ្កាបបានថ្នាំ ញៀនជិតពីរគីឡូក្រាម ហើយខ្លួនចាប់ស្នងការរងនគរបាលខេត្តកំពត និងបក្ខពួកពីរនាក់ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែលម៉ល ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន។

 

របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលជាប់ពាក់ព័ន្ធនឹង គ្រឿងមេតំហ្វេតាមី ន ICE ជិត២គីឡូក្រាម មានដូចជាៈ ១. ឈ្មោះ អ៊ឹម ឈួន ភេទប្រុស អាយុ ៥១ឆ្នាំ (អាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ។ ២. ឈ្មោះ ហុង គា អាយុ ៦១ឆ្នាំ។ ៣. ទី២៖ ឈ្មោះ កែវ ទិត្យមេសា អាយុ ២១ឆ្នាំ។ ការចាប់ខ្លួនមនុស្សទាំងបីនាក់នេះ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ។


សមត្ថកិច្ចបានឲ្យដឹងថា ការឈានដល់បង្ក្រាបនិងចាប់ខ្លួនជនសង្ស័យទាំង០៣នាក់នេះ គឺកម្លាំងជំនាញធ្វើឡើងតាមរយៈ ចុះអនុវត្តវិធានញុះញង់ ដោយដកហូតសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) មានទម្ងន់ ១៧៣៨.៣៣ក្រាម ឬស្មើជិត ០២គីឡូក្រាម។ 


បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កំពុងត្រូវបានកម្លាំងជំនាញធ្វើការសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ប្រភពដដែល បានបន្តថា សមត្ថកិច្ចកំពុង បន្តស្រាវ ជ្រាវរកបក្ខពួកនិងមេក្លោងធំដើម្បី យកមកផ្តន្ទាទោសតាមច្បាប់៕








0 Reviews:

Post a Comment