Saturday, May 8, 2021

ព្រោះតែលុយ​50$​ធ្វេីអោយកម្មករសំណង់ពីរគ្រួសារកាប់ចាប់ចាក់គ្នារងរបួសធ្ងន់

ភ្នំពេញ​៖​ កម្មករសំណង់២ក្រុម​ ផឹកសុីស្រវឹង​ កាប់ចាក់គ្នា​ រងរបួសធ្ងន់ ព្រោះតែរឿងបាត់លុយ50$​ បង្កជាជំលោះ​ ផ្អេីលដល់កងកំលាំងអន្ តរាគមន៍ពិសេស​ ខណ្ឌជ្រោយចង្វារ​ ដឹកនាំដោយលោក​វរៈសេនីយ៍ទោ ចាន់​ ស្លី​ អធិការរងខណ្ឌជ្រោយចង្វារដឹកនាំកម្លាំងចុះផ្ទាល់​ ឃាត់ខ្លួនបានជនបង្កភ្លាមៗយកមកសួរនាំអធិការនគរបាលខណ្ឌដោយប្រេីរ យៈ៥នាទី។

ហេតុការណ៍នេះ​ បានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង​៩និង២០នា ទីយប់ថ្ងៃទី០៧ខែឧសភាឆ្នាំ២០២១​ ត្រង់ចំណុចការដ្ឋានសំណង់ជាប់និងផ្លូវអូសុីអាយសុី​ ស្ថិតក្នុងសង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

តាមប្រភពកន្លែងកេីតហេតុ​ បានប្រាប់អោយដឹងថា​ មុនកេីតហេតុជនរងគ្រោះ​ និងឪពុកជនបង្កបានផឹកសុីជុំគ្នា​តាំងពីព្រលប់មកម្លេះរហូតដល់វឹ លាកេីតហេតុ​ ម្ដាយជនបង្កបានស្រែថា​ បាត់លុយ50$​ ភ្លាមនោះជនរងគ្រោះស្រវឹងស្រឿងៗក៍បន្ទរ​ថា​ ឲ្យបាត់ស្រឡះចុះ​ គ្រាន់តែឮបែបនោះភ្លាមឪពុកក៍ផ្ទុះអំពេីហឹង្សាប្រតាយប្រតប់គ្នារងរបួសសនាមមុខបន្តិបន្ទួច​ ក៍ផ្អេីលដល់កូនប្រសារដែលជាជនដៃដល់ទាញដាវកាប់ទៅលេីជនរងគ្រោះត្រូវដៃ​និងប្រពន្ធជនរងគ្រោះត្រូវដៃដូចគ្នា​ ហូរឈាមស្រោចដៃទាំងពីនាក់ប្ដីប្រពន្ធ​ ចំណែកជនបង្កបាននិយាយថា​ គេមិនបានយកដាវទៅកាប់ទេ​ គេយកដំបងដែកទៅវាយ​រួចព្យាយាមចង់រត់​ តែត្រូវកំលាំងអន្តរាគមន៍ពិសេសខណ្ឌជ្រោយចង្វារព័ទ្ធចាប់បានចងនិងខ្សែរឹតជាប់ភ្លាមៗ។

ក្រោយពេលកេីតហេតុ​ លោកអធិការេងបាននាំខ្លួនជនបង្ក​ ទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង​ ដេីម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕ សារឿន&សុវណ្ណ         

0 Reviews:

Post a Comment