Sunday, May 2, 2021

សមត្ថកិច្ចឃាត់ខ្លួនប្តី សង្ស័យថាសម្លាប់ប្រពន្ធហើយយកសពទៅដុតចោលនៅសល់តែឆ្អឹង

ខេត្តសៀមរាប÷ ជនសង្ស័យជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ដោលសង្ស័យថាបានសម្លាប់ប្រពន្ធរបស់ខ្លួនហើយយកទៅដុ តចោល រកឃើញនៅសល់តែឆ្អឹង ។

លោក វរសេនីយ៍ទោ ម៉ាន់ ម៉ុន អធិការរងទទួលបន្ទុកព្រហ្មទណ្ឌបានអោ យដឹងថា ករណីឃាតកម្មកើតឡើងកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០ ២១ វេលាម៉ោង១០ៈ៣០នាទីនៅចំណុច ព្រៃល្បាស់ខាងក្រោយវិហារ ព្រះយេស៊ូ ភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀ មរាប។

ជនសង្ស័យមានឈ្មោះ អេង អឿន ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ ភូមិខ្នារក្រៅ (ត្រពាំងត្បាល់) ឃុំកន្ទួត ស្រុកស្វា យលើ ខេត្តសៀមរាប។

អង្គហេតុខាងលើបានបញ្ជាក់ថា នៅវេលាម៉ោង០៨ៈ០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យបានមកប្តឹងផ្ទាល់ មាត់នៅប៉ុស្តិ៍នគរបា លរដ្ឋបាលកន្ទួត ដោយគាត់ប្រាប់ថា ប្រពន្ធរបស់គាត់ឈ្មោះ លី កូលាប អាយុ ៣៦ឆ្នាំ បានបាត់ ខ្លួនកាលពីថ្ងៃទី២៧ ០៤ ២០២១ មិនដឹងទៅ ណាទេ ក្រោយទទួលពត៌មាន ប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយ នឹងប្រជាការពារភូមិ និងប្រជាពលរដ្ឋ បានជួយរក ។ លុះម៉ោ ង១០ៈ៣០នាទី ថ្ងៃដដែល ប្រជាការពារភូមិបានរុករកនៅដីចំ ការរបស់ឈ្មោះ អេង អឿន ក៏បានឃើញសាកសពមនុស្សត្រូវបានភ្លើងឆេះសល់ តែឆ្អឹង ក្នុងព្រៃល្បាស់ចំណុចខាងលើ។

ដោយសមត្ថកិច្ចមានការសង្ស័យទៅលើបុរសជាប្តីដោយសារជន រងគ្រោះជាមនុស្សញៀនល្បែងស៊ីសង ចំណែកប្ដីដែលជាមនុស្ស សេពសុរាជាប្រចាំផង ទើបឃាត់បុរសជាប្តីរូបនេះជាបណ្តោះអាសន្ន ៕

បុរសជាប្តីរូបនេះជាបណ្តោះអាសន្ន ៕  

0 Reviews:

Post a Comment