Monday, May 17, 2021

កម្លាំងកងរាជអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់និងដកហូតវត្ថុតាងគ្រឿងច

បន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថបានចុះប្រតិបត្តិការបង្ក្រា បបទល្មើសធនធានធម្មជាតិឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់និងដក ហូតគ្រឿងចក្រត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដែលឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់មាន១.ឈ្មោះ ប៉ោ ម៉ាយ ភេទប្រុសអាយុ៤៩ឆ្នាំ(ជាមេការ) ២.ឈ្មោះ ឯក ឈីរ៉ា ភេទប្រុសអាយុ៣២ឆ្នាំ(អ្នកសារព័ត៌មាន) ៣.ឈ្មោះ ទូច ចាន់ ណេង ភេទប្រុសអាយុ៣១ឆ្នាំ(អ្នកបើកអ៊ែស្ការ) ៤.ឈ្មោះ នឿន ណុច ភេទប្រុសអាយុ២៥ឆ្នាំ(អ្នកបើកអ៊ែស្ការ) ៥.ឈ្មោះ ម៉ក់ វាសនា ភេទប្រុសអាយុ២៨ឆ្នាំ(អ្នកបើកអ៊ែស្ការ) ៦.ឈ្មោះ សាវ គឹមឈឿន ភេទប្រុសអាយុ២៨ឆ្នាំ(អ្នកបើកគោយន្តឆ្នៃដឹកដី) ៧.ឈ្មោះ ឡា សំណាង ភេទប្រុសអាយុ២៩ឆ្នាំ(អ្នកបើកឡានដឹកដី) ៨.ឈ្មោះ ហៀង គិមហេង ភេទស្រីអាយុ៣៧ឆ្នាំ(មុខរបបលក់អីវ៉ាន់អនឡាញ)ដែលរស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី។

លោកបានបញ្ជាក់ថា៖នៅពេលចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយយោងតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ហើយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

បានស្រាវជ្រាវនិងប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ស្រី១នាក់និងដកហូតមាន ត្រាក់ទ័រចំនួន១គ្រឿង គោយន្ត៣គ្រឿង រថយន្តបែនឆ្នៃដឹកដី ១គ្រឿង រថយន្តដឹកដី ១គ្រឿង អ៊ែស្ការទ័រកាយដី ៣គ្រឿង កាណូតស្មាច់ ៨គ្រឿង ក្បូនបណ្តែតទឹកដំបូល៨គ្រឿង ម៉ាស៊ីនការណូត១៦គ្រឿង ម៉ាស៊ីនបូមខ្យល់ ១គ្រឿង ម៉ូតូ៣គ្រឿង ម៉ូតូកង់បី ១គ្រឿង ទូរស័ព្ទដៃ០៧គ្រឿងដែលបង្ក្រាបនៅវេលាម៉ោង៩ព្រឹកកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រៈនេត្រព្រៈ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងដែលដកហូតបានត្រូវបានបញ្ជូនទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីរក្សាទុក ដោយយោងតាមចម្លើយសារភាពឈ្មោះ ហៀង គិមហេង និងប្តីឈ្មោះ គិម សុធារ៉ាន់ បានប្រាប់ថាដីដែលមានផ្ទៃដីទំហំ១៧ហិកតា ត្រូវបានទិញពីប្រជាពលរដ្ឋយកលក់អោយគឺឈូសឆាយនិងចាក់ដីធ្វើផ្លូវដើម្បីគម្រោងពុះដីល្វែងលក់។

យោងតាមការស្រាវជ្រាវដីចំណុចដែលកំពុងឈូសឆាយចាក់ដីគ្រោងពុះដីល្វែងលក់នេះជាដីស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលជលផលខេត្តបន្ទាយមានជ័យនិងជាដែនជម្រោកមច្ឆាជាតិរស់នៅដែលត្រូវបានបំផ្លាញធន់ធានធម្មជាតិក្រោយពេលសាកសួរហើយរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕         

0 Reviews:

Post a Comment