Wednesday, May 26, 2021

ថ្ងៃនេះខេត្តកណ្ដាលរកឃើញវិជ្ជមានកូវីដ១៩ចំនួន ២៤៩នាក់ ក្នុងនោះ ១០៦នាក់ឆ្លងក្នុងពន្ធនាគារ និងករណីជាសះស្បើយចំនួន៨៤នាក់



(កណ្ដាល) ៖ ថ្ងៃនេះ ខេត្តកណ្ដាលរកឃើញវិជ្ជមានកូវីដ១៩ចំ នួន ទៅលើមនុស្សចំនួន២៤៩នាក់បន្ថែមទៀត ដោយក្នុងនោះ ១០៦នាក់ ត្រូវបានរកឃើញថាឆ្លងក្នុងពន្ធនាគារ រីឯករណីជា សះស្បើយវិញមានចំនួន៨៤នាក់ និងមនុស្សដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភ:គិតមកដល់ថ្ងៃនេះមានចំនួន ៤២,០៧៨នាក់ ។ 


សំរាប់ការឆ្លងក្នុងពន្ធនាគារខេត្តកណ្ដាលចំនួន១០៦នាក់វិញ ,បើតាមប្រភពព័ត៍មានច្បាស់ការណ៍ពីពន្ធនាគារខេត្តកណ្ដាលបានបញ្ចាក់ប្រាប់ភ្នាក់ងារព័ត៍មានប្រចាំខេត្តកណ្ដាល នាយប់ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២១នេះបានបង្ហើបថា គេរកឃើញទណ្ឌិតមានវិជ្ជមានចំនួន ១០៣នាក់ ហើយ៣នាក់ទៀតជាមន្ត្រីពន្ធនាគារនេះតែម្ដង ។ 


ប្រភពបញ្ជាក់ថា គេពុំទាន់សើបដឹងច្បាស់ថា តើពួកគេឆ្លងជំងឺនេះតាមរយ:ណានោះទេ រីឯអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកណ្ដាលបានថែទាំយកចិត្តទុកដាក់ ផ្ដល់ថ្នាំសង្កូវដល់ក្នុងពន្ធនាគារតែម្ដង ដើម្បីការពារមិនឲ្យពួកគាត់ចេញទៅព្យាបាលនៅខាងក្រៅឡើយ ។ 


ប្រភពអះអាងទៀតថា ក្រោយរកឃើញថាមានវិជ្ជមានភ្លាម មន្ត្រីពន្ធនាគារបានខ្នះខ្នែងរៀបចំការបែងចែកទីតាំងសំរាប់ព្យាបាល មិងរៀបចំការពារទណ្ឌិតផ្សេងទៀតមិនឲ្យមានការឆ្លងបន្តទៀតនោះទេ ពោលគឺអនុវត្តន៍តាមការណែនាំរនស់ក្រសួងសុខាភិបាល ក្នុងន័យបញ្ចៀសការឆ្លងដល់ទណ្ឌិតដទៃទៀត ។ 


ប្រភពបានបញ្ជាក់ថា សំរាប់អ្នកឆ្លងកូវីដ១៩ទាំង២៤៨នាក់តាមបណ្ដាស្រុក-ក្រុងរួមមាន ៖ 

+ស្រុកពញ្ញាឮ ២២នាក់

+ស្រុកកោះធំ ៦៩នាក់

+ក្រុងតាខ្មៅ ១១៥នាក់ 

+ស្រុកកណ្ដាលស្ទឹង ២៦នាក់

+ស្រុកស្អាង ១នាក់

+ស្រុកលើកដែក ១៣នាក់


រីឯចំនួនមនុស្សដែលជាសះស្បើយទាំង៨៤នាក់វិញរួមមាន ៖ 

+ក្រុងតាខ្មៅ ៣០នាក់

+ស្រុកពញ្ញាឮ ២នាក់

+ស្រុកកណ្ដាលស្ទឹង ១១នាក់

+ស្រុកកៀនស្វាយ ៥នាក់

+ស្រុកកោះធំចំនួន ៧នាក់ 

+ស្រុកអង្គស្នួលចំនួន ២៥នាក់ 

+ស្រុកស្អាងចំនួន ៤នាក់ ។ 


ប្រភពបានបន្តទៀតថា សំរាប់អ្នកត្រូវធ្វើចត្តាឡីស័កវិញបែង ចែកជា២គឺនៅតាមផ្ទះ និងនៅតាមមណ្ឌល ខណ:ដែលអ្នកត្រូវធ្វើនៅតាមមណ្ឌលមានចំនួន៧៨៨នាក់ រីឯអ្នកត្រូវធ្វើនៅតាមផ្ទះមានចំនួន ១៥,៥៨៩នាក់ ។ សំរាប់អ្នកត្រូវបញ្ចប់ចត្ តាឡីស័កនៅមណ្ឌលមានចំនួន៥,៧៤៣នាក់ និងបញ្ចប់នៅតាមផ្ទះមានចំនួន ១៨,៥៣៦នាក់ ។ 

  

សូមរម្លឹកថា ចាប់តាំងពីកើតមានព្រឹត្តិការណ៍សហគម ន៍២០ កុម្ភៈមកអភិបាលខេត្តកណ្ដាលលោកគង់ សោភ័ណ្ឌ រួមទាំងមន្ត្រីសុខាភិបាល និងមន្ត្រីពាក់ព័ន្ធខេត្តកណ្ដាលទាំងអស់ មានការស្វាហាប់ ពុះពារឧបសគ្គ ធ្វើការទាំងយប់ទាំងថ្ងៃមិនខ្លាច នឿយហត់ ជូនកាលដាច់យប់ក៏មាន ក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះនៅមូលដ្ឋានខេត្តកណ្ ដាលបានយ៉ាងល្អប្រសើរ ដែលនេះសបញ្ជាក់ឲ្យឃើញពីការ យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ដែលបានគិត គូរ និងយកចិត្តទុកដាក់ ជួយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកណ្ដាល។ ក្នុងនោះគេក៏សង្កេតឃើញថា លោកអភិបាលខេត្ត និងសហការី ក៏បាននាំយកនូវអំណោយជាស្បៀ ងអាហារ គ្រឿងឧបភោគបរិភោគជាច្រើន ចែកដល់អ្នកដែលត្រូវធ្វើចត្តាឡីស័កទាំងនៅតាមផ្ទះ តាមមណ្ឌល អ្នកមានវិជ្ជ មានកូវីដ១៩ និងអ្នកជាសះស្បើយ ដោយពួកគាត់ទទួលបាននូវអំណោយទាំងនេះគ្រប់ៗគ្នា។ ក្នុងនោះដែរសម្រាប់អ្នកដែលពាក់ព័ន្ធជាមួយនឹងសហគមន៍២០កុម្ភៈ ដែលមានចំនួន ជាង៤ ម៉ឺននាក់នោះ ក៏ទទួលបានអំណោយលោកអភិបាលខេត្តកណ្ដា ល លោកគង់ សោភ័ណ្ឌ និងពីលោកបណ្ឌិតម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលផងដែរ ៕








0 Reviews:

Post a Comment