Tuesday, May 25, 2021

អាជ្ញាធរខេត្តតាកែវ ផ្អាកជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល «ឡាក់គី» នៅឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ក្រោយពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩......


(តាកែវ)៖
 អាជ្ញាធរខេត្តតាកែវ បានចេញសេចក្តីសម្រេចស្តីពីការផ្អាកជាបណ្តោះអាសន្ននៅមន្ទីរសម្រាកព្យាបាល «ឡាក់គី» ស្ថិតក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដោយអ្នកជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី។ នេះបើយោងតាមសេចក្តីសម្រេចដែលទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។

តាមសេចក្តីសម្រេចដដែល បានឱ្យដឹងថា ការផ្អាកជាបណ្តោះអាសន្ននេះ ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត៕

0 Reviews:

Post a Comment