Wednesday, May 5, 2021

សាស្រ្តាចារ្យសកលវិទ្យាល័យម្នាក់សម្រេចចងក សម្លាប់ខ្លួនដោយសារភ្លើងប្រច័ណ្ឌ បន្សល់ទុកនៅអក្សរលើក្តារខៀនអោយរកយុត្តិធម៌អោយខ្លួន..

បាត់ដំបង÷ ប្រភពបានបញ្ជាក់ថាសាស្រ្តារចារ្យ នៅសកល វិទ្យាល័យ UME ម្នាក់បានសម្រេចចិត្តចងក សម្លាប់ខ្លួនលើធ្នឹមផ្ទះ ដោយសារតែភ្លើងប្រច័ណ្ឌ និង បានសរសេរទុកលើក្តារខៀនអោយរកយុត្តិធម៌អោយខ្លួនផង កាលពីយប់ រំលងអាធ្រាតថ្ងៃទី០៥ខែមេសា ឆ្នាំ ២០២១ នៅចំណុចផ្ទះរបស់ខ្លួនក្នុងភូមិ អណ្តូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបង ។

ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថាជនរងគ្រោះមានឈ្មោះ ទិត្យ រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំមុខរបរ ជាសាស្រ្តាចរ្យនៅសកលវិទ្យាល័យUME និងប្រពន្ធឈ្មោះ ឡុង សុម៉ាលី ជាគ្រូបង្រៀ នថ្នាក់បឋមសិក្សា ។ដោយសារតែភ្លើងប្រច័ណ្ឌ ប្តី ប្រពន្ធនេះគេឃើញមានទំនាស់គ្នាជារឿយៗ៤ប្រាំខែមកហើយ ។ហើយនៅ មុនពេលកើតហេតុ ប្តីប្រពន្ធនេះបានឈ្លោះប្រកែកគ្នានិងប្រើអំពើហឹង្សាជារើយៗដែរ ដោយមិនចង់ឈ្លោះ ប្រពន្ធបានរត់ ទៅដេក នៅផ្ទះកូន របស់ខ្លួនដែល ជួល នៅម្តុំភូមិជ្រៃកោង សង្កាត់ស្លាកែត ទាំងយប់ ខណៈ ពេលនោះប្តីក៏ទៅតាម និង បានឈ្មោះប្រកែកគ្នាជាមួយប្រពន្ធដោយសារតែ ភ្លើងប្រច័ណ្ឌ នៅខាងក្រៅទ្វារបន្ទប់ ជួលរបស់កូន ។ ដោយឃើញ ឳពុកទៅនោះ មានកាន់ កូនកាំបិតផង ខ្លាចមានអំពើហឹង្សាកើតឡើង កូនមិនបាន បើកទ្វារអោយនោ ទេ ទើបឳពុកបានប្រើហឹង្សាវាយ បំបែកកញ្ចក់បន្ទប់ ជួលនោះផងដែរ ។ ក្រោយពីកូនមិនបើកទ្វារ អោយ ជនរងគ្រោះបានវិលត្រឡប់មក ផ្ទះរបស់ខ្លួនដែលជាកន្លែងកើតហេតុវិញ ។

ប្រភពបញ្ជាក់ថាមុនពេលចង់ករសម្លាប់ខ្លួន ជនរងគ្រោះបានទូរស័ព្ទទៅម្តាយនាម៉ោង២រំលង អាធ្រាតឈាន ចូលថ្ងៃទី ០៥ ខែឧសភា ថាខ្លួនមិនចង់រស់នៅ ទៀតនោះទេ ចាំជាតិក្រោយចាំជួបគ្នា ។

លុះព្រឹកឡើងម្តាយនៅឆ្ងាយមិនបានមក បានអោយប្អូនប្រុសទៅមើល ទើបឃើញជនរងគ្រោះចងក សម្លាប់ខ្លួនទៅហើយ និង បានសរសេរអក្សរលើក្តាខៀន ផ្តាំផ្ញើផងដែរដែលមានខ្លឹមសារថា ៖ ខ្ញុំខ្មាស់គេណាស់ សុំលាសិនហើយ ប្រពន្ធផិតក្បត់ សូមជួយរកយុត្តិធម៌អោយខ្ញុំផង ។

បើតាមប្រភពខាងលើសន្និដ្ឋានថា ដោយសារតែវិបត្តិភ្លើងប្រច័ណ្ឌផង និង បញ្ហាសេដ្ឋកិច្ចផងដែលសាលា បិទទ្វារមិនអាចចេញបង្រៀនបាន ផង ទើបធ្វើអោយគ្រូបង្រៀនខាងលើនេះពិបាកចិត្តសម្រេចចិត្តគិតខ្លីដូច្នេះ ។

ប្រភពបញ្ជាក់ថា ភ្លាមៗសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ឃើញថាជនរងគ្រោះពិតជា បានចងករសម្លាប់ខ្លួនពិតប្រាកដមែន និង ប្រគល់អោយសាច់ញាតិរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី ៕

  

0 Reviews:

Post a Comment