Sunday, May 9, 2021

កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យមួយនាក់ពីបងកាន់កាប់និងដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាតិ

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង 16 :20 នាទីថ្ងៃទី 08 ខែឧសភាឆ្នាំ 2021កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានចុះទៅដល់ ភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងនិងខេត្តបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យ 01នាក់ៈឈ្មោះ សាំ សុខ បញ្ញាវ័ន្ត ភេទប្រុសអាយុ 25 ឆ្នាំ មុខរបរជាងដែកស្នាក់នៅ ភូមិចំការឬស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាតិ។

+វត្ថុតាងដកហូត ៖ 1,កាំភ្លើង M16 ចំនួន01ដើម ។ 2,បង់ M16ចំនួន 10 បង់ ។3,បង់អាកា47 ចំនួន 04បង់ ។ 4,បង់ម៉ាត់តាយ៉ែតចំនួន02បង់ ។  5,គ្រាប់កាំភ្លើង M16ចំនួន242 គ្រាប់។6 គ្រាប់កាំភ្លើងAK47ចំនួន 64 គ្រាប់7។ ,គ្រាប់ខ្ចិបAK47 ចំនួន 07 គ្រាប់។ 8,គ្រាប់ម៉ាត់តាយ៉ែតចំនួន 09 គ្រាប់។ 9,មីនចំនួន 04 គ្រាប់។ 10,ទូសសៀចំនួន011។11,ស្បែកជើងកវែងយោធាចំនួន02គូ។12,ឯកសណ្ឋានប៉ារ៉ាចំនួន01កំប្លេ ។ 13,អាវភ្លៀងយោធាចំនួន 01 ។ 14,ទូរសព្ទ ចំនួន 01 គ្រឿង

បច្ចុប្បន្ន: ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធី៕  

0 Reviews:

Post a Comment