Friday, May 7, 2021

ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់កួចបំផ្លាញផ្ទះពលរដ្ឋ ៦០ខ្នង

ខេត្តបាត់ដំបង់៖ ភ្លៀងធ្លាក់គំហុកលាយឡំជាមួយខ្យល់កួចខ្លាំងបានបោកបក់បំផ្លាញលំនៅស្ថានរបស់ប្រជាពលរដ្ឋចំនួន ៦០ខ្នងក្នុងភូមិ សាស្ត្រខេត្តបាត់ដំបង។

អាកាសធាតុប្រែប្រួលសំពាធចុះទាបដែលបង្កបង្អុរភ្លៀង និងខ្យល់កន្ត្រា ក់បានបោកបក់យ៉ាងខ្លាំងនាំឲ្យប៉ះពាល់ទៅដល់តំបន់មួយចំនួនរួមមាន: ស្រុកចំនួន ៤ មានស្រុកឯកភ្នំ ស្រុកថ្មគោល រុក្ខគីរី និងស្រុកភ្នំព្រឹកកាល ពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២១កន្លងមក។

ឧបទ្ទវហេតុដ៏កាចនេះបានបំផ្លាញលំនៅស្ថានរបស់ប្រជាពលរដ្ឋសរុបចំនួន ៦០ខ្នង ក្នុងនោះមានភូមិសាស្ត្រស្រុកភ្នំព្រឹក ខូចខាតធ្ងន់ និងស្រាលចំនួន ១០ខ្នង ស្រុកឯកភ្នំចំនួន ៣ខ្នង ស្រុករុក្ខគីរីប៉ះពាល់ រោងម៉ាស៊ីន ១ខ្នង ផ្ទះប្រជាពលរដ្ឋចំនួន ២៩ខ្នង ចំណែកឯតំបន់ស្រុកថ្មគោល ប៉ះពាល់អស់ចំនួន ១៧ខ្នង។

តំបន់ដែលរងការបំផ្លាញផ្ទួនៗដោយសារគ្រោះធម្មជាតិខាងលើនេះដែរភាគច្រើនសុទ្ឋសឹងតែជាតំបន់ស្រែ ចម្ការ និងព្រៃរបោះ៕

    

0 Reviews:

Post a Comment