Sunday, May 9, 2021

រថយន្តត្រេអុីបើកបុកបុរសម្នាក់ជិះម៉ូតូបណ្តាលអោយដាច់ជើងម្ខាងហើយបើករត់បង្កអោយផ្អើលពេញក្រុងបាត់ដំបង.

បាតដំបង៖ ជនបង្កបើកឡានខេមរភូមិន្ទពណ៌ត្រេអុី ពាក់ស្លាក លេខ ខេមរភូមិន្ទ02 2-3382 RCAF បានបើករត់គេចពីកន្លែងកើតហេតុបន្ទាប់ពីបានបុកបុរសម្នាក់ជិះម៉ូតូម៉ាកក្លិចទិសដៅស្របគ្នាបណ្តាលអោយដួលនិងកិនដាច់ខ្ទេចជើងខាងឆ្វេងត្រឹមក្បាលជង្គង់និងម៉ូតូ ខូច ខាតទាំងស្រុងធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅចំណុចភូមិរំចេកក្បែរអតីតព្រីនសេសក្លឹប នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។

បន្ទាប់ក្រោយមកតាមការបញ្ជាក់ពីប្រជាពលរដ្ឋថា ជនបង្កបានគេចខ្លួនមកដល់ចំណុចមណ្ឌល៥ ការិយាល័យខេមរភូមិន្ទ២ កងទ័ពជើងគោក ដោយដាក់ឡានទុកនៅខាងក្នុង ថែមទាំងបិទទ្វាជិតទៀត ស្ថិតនៅភូមិព្រែកតាតន់ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង រួចមកជនបង្កមិនដឹងគេចខ្លួនទៅណានោះទេឃើញតែឡាន។

ទោះជាយ៉ាងណាក៏ដោយខាងការិយាល័យស្នងការនគរបាលចរាចរណ៍ផ្លូវគោកបានមកដល់ទីតាំងខាងលើដើម្បីយកឡានស្ទូចមកស្ទូចរថយន្តបង្កខាងលើទៅកាន់ស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងដើម្បីអោយជនបង្កចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីច្បាប់៕    

0 Reviews:

Post a Comment