Tuesday, June 1, 2021

បញ្ជូនជនជាតិវៀតណាម៥នាក់ ទៅកន្លែងត្រៀមបណ្ដេញចេញពីកម្ពុជា នៅខេត្តសៀមរាប ក្រោយចាប់ខ្លួនបន្ទាប់ពីលួចឆ្លងដែនខុសច្បាប់

(ប៉ៃលិន)៖ ជនជាតិវៀតណាម៥នាក់ ត្រូវបានកម្លាំងស្នងការ ដ្ឋាននគរបាលខេត្តប៉ៃលិន បញ្ជូនទៅកន្លែងត្រៀមបណ្ដេញចេញពីកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០ ២១នេះ ក្រោយចាប់ខ្លួនបន្ទាប់ពីលួចឆ្លងដែនដោយខុសច្បាប់កាលពីពេលកន្លងទៅ។


របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ដប៉ៃលិន បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៥នាក់នេះ បានលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ តាមច្រករបៀងក្នុងខេត្តស្វាយរៀង ហើយត្រូវបានកម្លាំងសមត្ ថកិច្ចចាប់ខ្លួន។


លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានឲ្យដឹងថា ជនជាតិវៀ តណាមនេះ បានបញ្ចប់ការធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡី ស័កកម្រិត១ នៅផ្ទះសំណាក់ភ្នំយ៉ាត ស្ថិតក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បច្ចុប្បន្នពួកគេ ត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្ដេញចេញ នាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅខេត្តសៀមរាប៕


0 Reviews:

Post a Comment