Tuesday, June 1, 2021

យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់បណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម នៅសង្កាត់ចាក់អង្រែលើ

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវក្មេងស្ទាវដេញកាប់គ្នាបណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធម៌ក្នុងធ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨នឹង៣០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាតចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។


ជនរងគ្រោះដែលបានស្លាប់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយនៅកន្លែងកើតហេតុបន្សល់ទុកម៉ូតូម៉ាកនិច ពណ៍សលាយផ្កាឈូក ពាក់ស្លាកភ្នំពេញ 1GN-2249 ។

ខណៈនេះសមត្ថកិច្ចកំពុងឡោមព័ន្ធកន្លែងកើតហេតុ និងកំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើង៕







0 Reviews:

Post a Comment